Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បញ្ជាក់​ជុំវិញ​កង្វល់​របស់​ពល​រដ្ឋ​រឿង នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ជនជាតិ​ចិន​

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើង ជុំវិញ​កង្វល់​របស់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ ដោយ​សង្ស័យ​ពាក់ព័ន្ធ​ទៅនឹង ជនជាតិ​ចិន​។​

​សេចក្ដីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អះអាង​ថា រាជរដ្ឋាភិបាល បាននិងកំពុង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការពង្រឹង សន្ដិសុខ សុវត្ថិភាព ក៏ដូចជា សណ្ដាប់ធ្នាប់​សង្គម សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ក្នុង​តំបន់​នោះ​។ ជាក់ស្ដែង ក៏​មាន​ជនបរទេស​ដែល​ជា​អ្នកទេសចរ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្ដបន្ទាប់ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ក្រោម​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​។​

ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ បន្ដ​ការអនុវត្ត​ច្បាប់ ដែល​ស្របទៅនឹង​គោលនយោបាយ​ជាតិ ដាក់ចេញ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចំពោះ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​។ ជា​ការចាំបាច់ ដើម្បី​ទប់ស្កាត់ សកម្មភាព​ទាំងឡាយ ដែល​អាច​បណ្ដាល​ឲ្យ​កើតមានឡើង​ជា​សង្គ្រាមចិត្តសាស្ដ្រ និង​ការរើសអើង​ពូជសាសន៍ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​កិត្យានុភាព និង​វិបុលភាព​របស់​កម្ពុជា​។​

រាជរដ្ឋាភិបាល នៅតែ​បន្ដ​លើកទឹកចិត្ត​ដល់​វិនិយោគ​ទាំងអស់ ដែល​បាននិងកំពុង​ប្រតិបត្តិ​ធុរកិច្ច ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​មក​ទស្សនា​កម្សាន្ដ រមណីយដ្ឋាន​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​របស់ សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ទាក់ទាញ​វិនិយោគ និង​ទេសចរណ៍ នៅ​គ្រប់​វេទិកា​ជាតិ និង​អន្ដរជាតិ​ទាំងអស់ សម្រាប់​ការរួម​ចំណែក​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីថ្លែងការណ៍ ដែល​មាន​នៅ​ខាងក្រោម​នេះ ​៖

spot_img
×