Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ភូមិ​ដើម​គ ស្នើ​ឱ្យ​ក្រុមហ៊ុន OCIC ពន្លឿន​ការអភិវឌ្ឍន៍ និង​ដោះស្រាយ​បញ្ហាដីធ្លី ឱ្យបាន​ឆាប់​

spot_img

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​មកពី​ភូមិ សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ជ្រោយចង្វា បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន OCIC ពន្លឿន​ការអភិវឌ្ឍន៍ និងដោះ​ស្រាយ​​បញ្ហា​ដីធ្លី ជាមួយ​ពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​ជាប់​ពាក់ព័ន្ធ ក្នុង​តំបន់​អភិវឌ្ឍន៍ ឱ្យបាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព អនាម័យ និង​បរិស្ថាន ក្នុង​ការរស់នៅ ដែល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍន៍​នេះ ដូចជា ទឹក​លិច​ផ្ទះសម្បែង​ជាប្រចាំ បន្ទាប់ពី​ក្រុមហ៊ុន​បូម​ដី​ចាក់​លុប​តំបន់​ត្រូវ​អភិវឌ្ឍន៍ មាន​ដីខ្សាច់​ហុច​ចូល​ផ្ទះ ចាន ឆ្នាំង ចំណីអាហារ​ជា​រៀងរាល់ថ្ងៃ ហើយ​លំនៅដ្ឋាន​ចាស់ៗ​មួយចំនួន មិន​អាច​ជួសជុល​បាន​។​

​ជាមួយគ្នា​នោះ​ដើម្បីឱ្យ​ស្ថានភាព​រស់នៅ​បាន​ល្អ​ប្រសើ​រ​ជាង​ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំងនោះ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​យកចិត្ត​ទុកដាក់​ពន្លឿន​ការអភិវឌ្ឍន៍ និង​ការដោះស្រាយ​ផលប៉ះពាល់​ដែល​កំពុង​កើតមាន​ក្នុង​មូលដ្ឋាន តាមរយៈ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​២ ដែល​បាន​ធ្វើ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន​OCIC ក្នុង​ខណ្ឌ​ជ្រោយចង្វា នា​ព្រឹក​ថ្ងៃទី​២៧ ខែ វិច្ឆិការ ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក ជួប ខុន និង លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា នៅក្នុង​វេទិកា​នោះដែរ ក៏​មាន​សំណួរ សំណើរ និង សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​នេះ រហូតដល់​ទៅ​១០ ដែល​ពួកគាត់​បាន​លើកឡើង​នូ​ប​កង្វល់​ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​កំពុង​ជួបប្រទះ ក្នុង​ការរស់នៅ ដែល​ក្នុង​នោះ បាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រួល និង​ដោះស្រាយ កង្វះខាត ផ្លូវ ទឹក ភ្លើង សម្រាប់​ប្រើប្រាស់ ជួយ​ពង្រឹង​យន្តការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់​អំពើ​ចោរកម្ម គ្រឿងញៀន ដែល​ជា​ក្តីព្រួយបារម្ភ ។​

​ទាក់ទិន​និង​សំណើរ ក៏ដូចជា សំណូមពរ​ទាំងនោះ ត្រូវបាន លោក ហួត ហៃ បាន​សន្យា​និង​ធានាថា នឹង​នាំនូវ​សំណើរ នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃនេះ ទៅជូន លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា​រក​លទ្ធភាព​ដោះ​ស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​នេះ​ឱ្យបាន តាមរយៈ​ការផ្តល់ជូន​នូវ​ចម្លើយ​ជា​វិជ្ជា​មាន​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕ ​ដោយ​ ៖​ កូឡាប​

  

spot_img
×