Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ជ្រុលពេកហើយ​! ក្មេងប្រុស​ម្នាក់​កើត​ជំងឺមហារីក ត្រូវគ្រូរើស​អើង​​​ដាក់​ឲ្យ​អង្គុយ​ដាច់ដោយឡែក​តែឯង​ក្នុង​ថ្នាក់ ព្រោះ​ខ្លាច​ឆ្លង និង​សូម្បី​… (​វីដេអូ​)

spot_img

​ក្មេងប្រុស​អាយុ ១១ ឆ្នាំ ដែល​កំពុង​រង​ទទួល​ជំងឺមហារីក រស់នៅ Huai’an ប្រទេស​ចិន ត្រូវបាន​រើសអើង​ដោយ​គ្រូ​របស់គេ បន្ទាប់ពី​ក្មេងប្រុស​នេះ​ត្រូវ​បានដាក់​ឲ្យ​អង្គុយ​នៅ​ដាច់ដោយឡែក​ពី​គេ ស្ថិត​ខាងក្រោយ​បង្អស់​នៃ​ថ្នាក់រៀន ដោយ​ជឿថា រូបគេ​មាន​ជំងឺឆ្លង ។​

​ក្មេងប្រុស​កំសត់​ខាងលើ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​មាន​ជំងឺមហារីក​កូនកណ្តុរ Non-Hodgkin ជា​មហារីក​មួយ​ប្រភេទ​ដែល​កើតចេញពី​ប្រព័ន្ធ​ទឹករងៃ ។ យោងតាម Shanghaiist បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រូបនេះ​ត្រូវបាន​ប្រកាស​ពុំមាន​ជំងឺមហារីក​ទេ បន្ទាប់ពី​ព្យាបាល​ដោយ​ប្រើ​គីមី ។​

​បន្ទាប់​វាយលុក​មហារីក​ជា​ផ្លូវការ គ្រូ​សារ​ក្មេងប្រុស​នេះ បាន​ចុះឈ្មោះ​រូបគេ​ឲ្យ​ចូលរៀន​សាលា​ថ្មី នៅក្នុង​ស្រុក ។ ថ្ងៃមួយ ឪពុក​របស់គេ​ឈ្មោះ Zhou បាន​រកឃើញ​ភាពអាម៉ាស​របស់​កូនប្រុស​ខ្លួន​នៅក្នុង​ថ្នាក់រៀន នៅពេល​រូបគេ​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​មិនមាន​ចំណាត់ថ្នាក់​ពាក់កណ្តាល​ត្រីមាស ។​

​គាត់​បន្ទាប់មក​បាន​សារភាព​ចំពោះ​ឪពុក​ថា គ្រូបង្រៀន​បាន​បដិសេធ​ឲ្យ​រូបគេ​បាន​ប្រលង midterm ទេ ដោយ​ប្រកាសថា រូបគេ​កំពុងមាន «​ជំងឺឆ្លង​» ហើយ​បង្ខំ​ឲ្យ​អង្គុយតែ​ម្នាក់ឯង នៅ​ខាងក្រោយ​គេ​បង្អស់​នៃ​ថ្នាក់រៀន ។​

​នាយក​សាលា​ក៏បាន​បើក​ការស៊ើបអង្កេត​ផងដែរ ទាក់ទង​នឹង​ការចោទប្រកាន់​ការរើសអើង​ចំពោះ​ក្មេងប្រុស​នេះ​ដែល​កំពុង​ប្រឈម ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ nextshark)​

spot_img
×