Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ដាក់​មន្ត្រី​ប្រចាំការ​ជា​អចិន្ត្រៃយ៍ នៅក្នុង​ផ្សារ​លើ​ក្រុងព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដោយ​សហការ​ជាមួយ​មន្ត្រី​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ ដែល​អាជីវករ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​លើ​ក្រុងព្រះសីហនុ​។

​នា​ឱកាស​នោះ​ដែរ លោក ជា ប៉ិច បានប្រកាសថា ចាប់ពី​ពេលនេះ​តទៅ មន្ត្រី​កាំកុងត្រូល និង​ដាក់​កម្លាំង​ប្រចាំការ​ជា​អចិន្ត្រៃយ៍ នៅក្នុង​ផ្សារ​លើ​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​ចន្ទ័​ដល់​ថ្ងៃ​សៅរ៍ ដើម្បី​ឃ្លាំមើល និង​ទប់ស្កាត់​ការដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​

លោក​បន្តថា សកម្មភាព​ខាងលើ​នេះ នឹង​បន្ត​ចុះ​អនុវត្ត​ដូចគ្នា ទៅ​កាន់​ទីផ្សារ​ធំៗ​មួយចំនួនទៀត ក្នុង​ខេត្ត​ព្រះសីហនុ នាពេល​ខាងមុខ​ទៀត​។ ត្រង់​ចំណុច​នេះ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​អះអាង​ថា ចំណីអាហារ ឬ​ម្ហូបអាហារ​ចម្រុះ ដែល​បាន​ពិនិត្យ​នៅ​ក្នុង​ផ្សារ​លើ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ មន្ត្រី​ជំនាញ​រក​មិនឃើញ​មាន​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​នោះទេ​។​
​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ក្រុម​អាជីវករ ឱ្យ​បន្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ឱ្យបាន​ច្រើន​ថែម​ទៀត ប្រយោជន៍​ដើម្បី​ឈាន​ទៅ​ជួយ​រក្សា​សុខ​ភាព​ប្រជាពលរដ្ឋ ឱ្យមាន​សុខភាព​ល្អ​ទាំង​​អស់គ្នា​៕ ដោយ ៖ ដែន សីមា

  

spot_img
×