Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ នាំយក​ជំនួយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​

spot_img

ខេត្ត​ព្រះសីហនុ ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត ព្រះសីហនុ ឯកឧត្តម លូ គីម​ឈន់ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​ជំនួយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ចាស់ជរា​គ្មាន​ទីពឹង ស្រី​មេម៉ាយ និង​ជនពិការ ចំនួន​១១៤៦ គ្រួសារ មក​ពី​សង្កាត់​ចំនួន​៦ នៃ​ក្រុង​ព្រះសីហនុ រួមមាន​៖​សង្កាត់​១ លេខ​២ លេខ​៣ លេខ​៤ សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម នៃ​ខេត្ត​ព្រះសីហនុ​។​

នា​ឱកាស​នោះ ឯកឧត្តម​បាន​ជួប​សួរសុខទុក្ខ ក្តី​នឹករលឹក ពី​សំណាក់ ពិសេស​នំ​យក​ប្រសាសន៍​ន របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ប្រកប ដោយ​មនោសញ្ចេតនា​អាណិត ស្រឡាញ់ មេត្តា ករុណា​ដ៏​ជ្រាលជ្រៅ ជាមួយ​គ្រួសារ​ទាំងអស់​។​

ទន្ទឹម​នោះ​ដែរ ឯកឧត្តម ជាម ហ៊ីម ក៏​បាន​នាំយក​អនុសាសន៍ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន ដែល​ផ្តាំផ្ញើ ចំពោះ​ប្រជា​ពលរដ្ឋ​​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ការថែទាំ​សុខភាព ដោយ​បរិភោគ​ទឹកស្អាត គេង​ក្នុង​មុង​ជានិច្ច និង​សម្អាត​បរិស្ថាន បំបាត់​ទឹក​ដក់​សំរាម​ស្អុយរលួយ បំបាត់​ជម្រក​សត្វ​មូស ជៀសវាង​ការកើត​ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ជំងឺឆ្លង​ផ្សេងៗ​។ ដោយឡែក​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ត្រៀម​ខ្លួន​រក​កន្លែង​ជិត​មណ្ឌល​សុខភាព ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ អនុវត្ត​ការណែនាំ របស់​គ្រូពេទ្យ ដើម្បី​ជៀសវាង​ជំងឺឆ្លង​ផ្សេងៗ​។​

បន្ថែម​លើ​នេះ សម្តេច ប៊ុន រ៉ានី ក៏បាន​រំលឹក​ដល់​ពលរដ្ឋ ឱ្យ​គិតគូរ​ពី​សុវត្ថិភាព​ពេល​ធ្វើដំណើរ​ឱ្យ​បាន​ទាំងអស់​គ្នា ដោយ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជា​ប្រចាំ ពេល​ធ្វើដំណើរ ទោះ​ចម្ងាយ​ផ្លូវ​ជិត​ឬ​ឆ្ងាយ​បែបណា​ក្តី ឬ​ឆ្ងាយ​បែបណា​ក្តី​។ ជា​ពិសេស​ជាង​នេះ សម្តេច ប៊ុន រ៉ានី ក៏​បាន​ណែនាំ​កូន​ក្មួយ​ទាំង​អស់ ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជា​ប្រភព នៃ​អំពើហិង្សា និង​ចោរកម្ម​។​ល​។​

មន្ត្រី​សាខា​កាកបាតក្រហម​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​មកពី ៦​សង្កាត់ នៃ​ក្នុង​ព្រះសីហនុ គឺ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា ២០,០០០​រៀល​៕ ដោយ ៖ ដែន សីមា

   

spot_img
×