Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះ​ស្លាប់​! គ្រាន់តែ​ចាប់ផ្តើម​ចេញដំណើរ ទើប​ដឹងថា​មិន​បាន​ពាក់​ខ្សែ​សុវត្ថិភាព (​វីដេអូ​)

spot_img

​អ្នកជិះ​ឧបករណ៍​បង្ហោះ​លើ​អាកា​សម្នាក់ ប៊ិះ​នឹង​បាត់បង់​ជីវិត ដោយសារ​តែ​អ្នក​បញ្ជា​ភ្លេច​ពាក់​​ខ្សែ​សុវត្ថិភាព​ដល់​គាត់​។ បុរស​ដែល​ធ្វើការ​ជិះ​ឧបករណ៍​ហោះ (Hang glider) នោះ​លើកដំបូង បាន​ព្យាយាម​តោង​ដើម្បីអោយ​រួចផុតជីវិត​។​

​លោក Chris Gursky ជា​អ្នក​ចែកចាយ​គ្រឿងបន្លាស់​មក​ពី​រដ្ឋ Florida បាន​ធ្វើដំណើរ​កំសាន្ត​ជាមួយ​ប្រពន្ធ​គាត់ មកលេង​ប្រទេស​ស្វីស ហើយ​នៅ​ទីនោះ គាត់​បាន​ជិះ​ឧបករណ៍​បង្ហោះ​លើ​អាកាស​លើកដំបូង ដើម្បី​មើល​ទេសភាព​ពីលើ​អាកាស​។​

​នៅ​ពេល​ចាប់ផ្តើម​បង្ហោះ​ឧបករណ៍​ពី​ភ្នំ​ព​កំពស់​ជាង ១.០០០​ម៉ែត្រ លោក Chris Gursky បានចាប់ផ្តើម​ដឹងថា​គាត់​មាន​បញ្ហា​ហើយ ដោយសារ​តែ​អ្នក​បញ្ជា​ភ្លេច​ពាក់​ខ្សែ​សុវត្ថិភាព​ដល់​គាត់ ហើយ​គាត់​ត្រូវ​បង្ខំចិត្ត​ធ្វើការ​តោង​ឧបករណ៍​នោះ ព្រមទាំង​តោង​អ្នកបញ្ជា​អស់​ពេល​ជាង ២​នាទី ខណៈ​ឧបករណ៍​កំពុង​ហោះ​យ៉ាងខ្ពស់​។​

​លោក​បាន​ថ្លែង​ប្រាប់​កាសែត Good Morning America ដូច្នេះ​ថា “​ខ្ញុំ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ និង​ព្យាយាម​តោង​វា​យ៉ាង​ជាប់ ដើម្បី​រួចផុត​ពី​ជីវិត​។ ខ្ញុំ​បាន​មើល​ចុះ​ក្រោម ហើយ​គិត​ថា ខ្ញុំ​នឹង​ធ្លាក់​
​ស្លាប់​”​។​

​ទោះយ៉ាងណា អ្នក​បញ្ជា​បាន​ព្យាយាម​ចុះចត​ឲ្យ​លឿន​តាមតែ​អាចធ្វើ​បាន ហើយ​លោក​Chris Gursky មិន​មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នោះទេ​៕ ដោយ ៖ សុភ័ក្ត្រ

​ប្រភព​៖ news.sky​

spot_img
×