Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ប្រច័ណ្ឌ មាន​គេ​ទាក់​ប្រពន្ធ​ខ្លួន ឱ្យ​កូនប្រសា​ដេករួមរ័ក មួយ​យប់ ប្តី​យក​សាំង​ចាក់​ដុត​ខ្លួន​ឯង​ក្នុងផ្ទះ ស្លាប់​

spot_img

​បាត់ដំបង​ ៖ ប្តី​យក​សាំង​ចាក់​ដុត​ខ្លួន​ឯង​ក្នុងផ្ទះ បណ្តាលអោយ​ស្លាប់​ដោយសារ​ភ្លើង​ប្រច័ណ្ឌ នៅ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ នៅ​ចំណុច​ភូមិ​បរិបូណ៌ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​។​

​លោក​វរសេនីយ៍ត្រី ផាន់ ឡុង​អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល បាន​រាយការណ៍​ឲ្យដឹងថា មាន​ប្រជាជន​ឈ្មោះ ចាន់ ចៀន អាយុ ៦៨​ឆ្នាំ រស់នៅ​ភូមិ​បរិបូរណ៍ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង បាន​ឌុប​ប្រពន្ធ​ឈ្មោះ ជា សា​រឿយ ភេទ​ស្រី​អាយុ ៥៧​ឆ្នាំ មក​ពី​ស៊ីឈ្នួល​បេះ​សណ្តែក ពេល​មកដល់​ផ្ទះ បាន​រករឿង​ប្រពន្ធ តែ​ប្រពន្ធ​គាត់ គេចចេញ​បាត់​ទៅ ខ្លួន​ក៏​បាន​ដើរ​ទៅ​ផ្ទះ​ឈ្មោះ ខាត ហា​ច ភេទ​ស្រី អាយុ ៦៧​ឆ្នាំ ជាប់​របង​គ្នា និង​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ចោទ​ថា គាត់​ទាក់​ប្រពន្ធ​ខ្លួន ឱ្យ​កូនប្រសា​ដេករួមរ័ក មួយ​យប់ ។​

ក្រោយ​ពី​ការឈ្លោះប្រកែក​រួច ឈ្មោះ ចាន់ ចៀន ក៏​ដើរ​ចូល​ទៅក្នុង​ផ្ទះ​ចាក់​សាំង​ដុត​ឆេះ​ផ្ទះ រួម​ទាំង​ខ្លួនឯង បណ្តាលឱ្យ​ស្លាប់​នៅ​ក្នុង​ផ្ទះ​តែម្តង ។ សមត្ថកិច្ច​បន្តថា ក្នុងករណី​នេះ​គឺ​បណ្តាលមកពី ជនរងគ្រោះ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំងពេក និង​មាន​រោគ​សសៃប្រសាទ​ផង ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×