Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កប់​ហ្មង​! ប្អូនស្រី Pich Sourly និយាយ​៣​ចំណុច​ធំៗ​ពី​កំពង់សោម ពិតជា​ចាក់​ដោត​ខ្លាំង​មែនទែន មនុស្ស​មួយចំនួន​ស្តាប់​ហើយ​អាច​ក្អួត​ឈាម (​វីដេអូ​)

spot_img

​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្នុង​ចំណោម​ខេត្ត​ដទៃៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា ព្រោះថា ខេត្ត​មួយ​នេះ​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដែល​បាន​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទៅលេង​និង​ទស្សនា​កម្សាន្ត ដែល​នាំមក​នូវ​ប្រាក់ចំណូល​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​យ៉ាងច្រើន ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដែល​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​កំណើន​ជនជាតិ​ចិន​យ៉ាងច្រើន មក​រស់​នៅលើ​ទឹកដី​នេះ ហើយ​មួយចំនួន​ក្នុងចំណោម​ពួកគេ បាន​បង្កើតជា​បងតូច​បងធំ បង្ក​អសន្តិសុខ​ភាព និង​បញ្ហា​ជាច្រើន​ដល់​សង្គម​ខ្មែរ ។​

​ហេតុនេះ បងប្អូន​ខ្មែរ​មួយចំនួន​ដែលមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ មិន​ចង់​ហ៊ាន​ទៅលេង​ខេត្ត​នេះ​ទៀត​ទេ ព្រោះ​ពួកគេ​ផ្អែកទៅលើ​បញ្ហា​អសន្តិសុខ ផ្លូវថ្នល់ និង​ព្រមទាំង​ទីកន្លែង​ស្នាក់នៅ ក៏មាន​ការឡើង​ថ្លៃ​ទៀត ។​

​ជុំវិញ​បញ្ហា​ទាំងអស់នេះ ប្អូនស្រី​ស្រស់ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ PichSourly ដែលមាន​ការស្រាវជ្រាវ​យល់ដឹង​ច្រើន​ដែរ បាន​ផលិត​វីដេអូ​មួយ ដើម្បី​លើកយក​ចំណុច​បី​ធំៗ​ដ៏​ចាក់​ដោត ពាក់ព័ន្ធ​ជាមួយ​រឿងរ៉ាវ​នៅក្នុង​ក្រុង​កំពស់​សោម យ៉ាង​ដូច្នេះ​ថា​៖…. ៕ ដោយ​៖ ចន្ទី

spot_img
×