Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានអីចឹង​ដែរ​! តៃកុង​យន្តហោះ​ដេកលក់ យន្តហោះ​ហើរ​ហួស​គោលដៅ​ជិត ៥០​គីឡូម៉ែត្រ​

spot_img

​តៃកុង​យន្តហោះ​ម្នាក់ (Pilot) នៅក្នុង​ប្រទេស​អូ​ស្ត្រាលី កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត បន្ទាប់ពី​គាត់​​ដេក​លក់​ពេល​កំពុង​ហោះហើរ ហើយ​បណ្តាលឲ្យ​យន្តហោះ​ទៅ​ហួស​គោលដៅ ៤៦​គីឡូម៉ែត្រ​។​

​អ្នកបើក​យន្តហោះ​ម្នាក់​នោះ បាន​ដេកលក់ ហើយ​បណ្តាលឲ្យ​យន្តហោះ ហោះ​ហួស​កោះ King Island ដែល​ជា​កន្លែង​គោលដៅ​ចុះចត​។​

​យន្តហោះ​ទេសចរណ៍​ប្រភេទ Piper PA-31 បាន​ធ្វើដំណើរ​ពី​ទីក្រុង Devonport ក្នុង​គោលដៅ​ឆ្ពោះ​​ទៅ​កាន់​កោះ King Island ប៉ុន្តែ​ស្រាប់តែ​ទៅ​ហួស​គោលដៅ​ទៅវិញ ដោយសារ​អ្នក​បញ្ជា​ដេក​លង់លក់​។ ប្រតិបត្តិ​ការហោះហើរ​នោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Vortex Air​។​

​បន្ទាប់ពី​មាន​ការ​ដេក​លក់រ​បស់​តៃកុង និង​ហោះ​ហួស​គោលដៅ ក្រុមហ៊ុន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​បញ្ជាក់ថា ការហោះហើរ​នោះ​ជា​ការបញ្ជា​លើកដំបូង​របស់​តៃកុង​នោះ បន្ទាប់ពី​គាត់​ខកខាន​ធ្វើ​អស់​ជា​យូរ​។​

​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ជាក់ថា ការហោះហើរ​របស់​ពួកគេ​គឺ​មាន​បទពិសោធន៍​គ្រប់គ្រាន់ និង​បាន​ធ្វើ​ការហោះហើរ​ជា​ច្រើនលើក​ច្រើនសារ ដោយ​គ្មាន​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង​​ឡើយ​។​

​បើ​តាម​ទិន្នន័យ​ចាប់​ការហោះហើរ​នោះ​កាលពី​ថ្ងៃ​ទី ៨ ខែវិច្ឆការ បានបង្ហាញ​ថា យន្តហោះ​ទេសចរណ៍​​នោះ​បាន​ចាកចេញ​ពី​ទីក្រុង Devonport នៅ​ម៉ោង ៦និង២១​នាទី​ព្រឹក ប៉ុន្តែ​បែរជា​ហោះ​ហួស​កោះ King Island និង​បាន​ធ្វើដំណើរ​ត្រឡប់​ក្រោយ​វិញ ហើយ​ចុងបញ្ចប់​បាន​ដល់​គោលដៅ​នៅ​ម៉ោង ៧និង២១​នាទី​ព្រឹក​ដដែល​៕ សុភ័ក្ត្រ

​ប្រភព​៖ news.sky

spot_img
×