Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រការ​សំខាន់​បំផុត​សម្រាប់​ការថែទាំ​ស្បែក​ពី​វ័យ ៤០​ឆ្នាំទៅ​

spot_img

​ស្ត្រី​ជា​ច្រើន​តែង​ប្រឹងប្រែង​ដើរ​បញ្ច្រាស់​ក្រិត​ក្រម​នៃ​ភាពចំណាស់​តាម​ធម្មជាតិ​។ គប្បី​យល់ថា ការថែទាំ​ស្បែក​ពី​វ័យ​នេះ​ទៅ គឺ​គ្រាន់តែ​អាច​ធ្វើឲ្យ​អ្វីៗ​បាន​ប្រសើរ​បំផុត មានន័យ​ថា “​ចាស់​បន្តិច​មែន តែ​នៅ​មាន​សម្ផស្ស​ស្អាត​ទន់ភ្លន់​បែប​មជ្ឈិមវ័យ​។ អ្វីៗ​ដែល​អាច​ធ្វើបាន​ក្នុង​វ័យ​នេះ​រួមមាន​៖

១.​ការប្រើប្រាស់​ផលិតផល​មាន​ផ្ទុក​សារធាតុ collagen និង elastin

​ផ្ទៃមុខ​របស់​យើង​ពេល​នៅ​ក្មេង​វា​ណែន​តឹង គ្រា​កាន់តែ​ឈាន​ចូល​វ័យ​ចំណាស់​នោះ​ស្បែក​របស់​យើង​នឹង​ស្តើង​ជាង​មុន ហើយ​ពុំ​ណែន​តឹង​ឡើយ​។ ព្រោះថា ចាប់ពី​វ័យ​ប្រមាណ ៤០​ឆ្នាំ​ឡើង ការផលិត collagen និង elastin នៃ​រាងកាយ​របស់​យើង មាន​ភាព​យឺត​និង​ពុំ​គ្រប់គ្រាន់​។ ហេតុ​នេះ​អ្នក​ចាំបាច់​ត្រូវ​បង្កើន​បំពេញបន្ថែម​ដោយ​ផលិតផល​មាន​ផ្ទុក collagen និង elastin ព្រមទាំង peptide ព្រមទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​ឲ្យ​ស្បែក​មាន​ភាព​ទន់ល្មើយ​។​


​គ្រា​ដែល​កោសិកា​ក្នុង​វ័យ​នេះ​ធ្វើឲ្យ​វា​ងាប់​គរលើគ្នា​ជា​ស្រទាប់ៗ ជា​ហេតុ​បណ្តាល​ឲ្យ​កម្រិត​សំណើម​នឹង​ថយចុះ ពេល​នេះ​ឯង​អ្នក​គប្បី​ប្រើ​ផលិតផល​ដែល​សម្បូរ ceramide, axit hyaluronic ដើម្បី​បង្កើន​កំរិត​សំណើម​នៃ​ស្បែក ធ្វើឲ្យ​វា​មានស​ភាពណែន​តឹង​។​

២.​កម្ចាត់​កោសិកា​ដែល​ងាប់​

​ដោយ​ការ​ស្វ័យ​បង្កើត​ន​ឡើង​នៃ​កោសសិ​កាស្បែក​កាន់តែ​ចុះខ្សោយ​តាមវ័យ​នោះ ដើម្បី​រក្សា​បាន​ភាព​ភ្លឺ​ថ្លា​សម្រាប់​ស្បែក​នៃ​វ័យ ៤០​ឆ្នាំនេះ អ្នក​គប្បី​កម្ចាត់​កោសិកា​ងាប់​ឲ្យបាន​ប្រមាណ ២​លើក ក្នុង​១​សប្តាហ៍​។​

៣.​បរិភោគ​ទឹក​ឲ្យបាន​ច្រើន​

​ទឹក​ពិតជា​មាន​ប្រយោជន៍​ដល់​សុខភាព ក្នុងនោះ​មាន​ស្បែក​ផងដែរ​។ ការបរិភោគ​ទឹក​ច្រើន​វា​ស្រដៀង​នឹង​ការ​បង្សើម​ស្បែក​ពី​ខាងក្នុង​។ ប្រការ​នេះ​មាន​សារៈសំខាន់ ព្រោះ​ថា​ពី​វ័យ​៤០​ឆ្នាំ​ឡើង​កំរិត​សើម​នៃ​ស្បែក ធ្លាក់ចុះ​ខ្លាំង​ប្រៀប​នឹង​គ្រា​នៅ​ជា​យុវវ័យ​។​

៤.​កុំ​រំលង​ចោល​ការថែទាំ​ស្បែក​ក​

​អ្នកខ្លះ​ពេល​ឈាន​ចូល​វ័យ​ចំណាស់​ច្រើន​ប្រមូលផ្តុំ​ទៅលើ​ការថែទាំ​ស្បែក​មុខ នេះ​ជា​ការមើលស្រាល​តំបន់​ស្បែក​ក ដែល​វា​ក៏​ទាមទារ​ឲ្យមាន​ការថែទាំ​ដូចជា​ស្បែក​មុខ​ដែរ​។ ពុំនោះសោត ថ្វី​បើ​ស្បែក​មុខ​អ្នក​ណែន​តឹង​ក៏ដោយ តែ​ស្បែក​ក​របស់​អ្នក​ដែល​ស្ងួត​ជ្រីវជ្រួញ​វា​នឹង​បង្ហាញ​ពី​ភាពចំណាស់​របស់​អ្នក​ពុំ​អាច​ប្រកែក​បាន​។​

៥.​ថ្លឹងថ្លែង​វិធី​ថែទាំ​ស្បែក​តាម​ឡា​ស៊ែរ និង​ម្ជុល​

​ប្រសិនបើ​មាន​លទ្ធភាព អ្នក​គប្បី​ស្វែង​យល់​ពន្លឺ IPL ព្រមទាំង​វិធី​បង្កើត​ស្រទាប់​ស្បែក​ថ្មី​ដោយ​ម្ជុល​។​

IPL គឺ​វិធី​អន្តរាគមន៍​ដោយ​ឡា​ស៊ែរ ដើម្បី​កម្ចាត់​ចោល​នូវ​សំបុរស្បែក​ពុំ​ប្រក្រតី​លើ​ផ្ទៃមុខ វា​ជួយ​កាត់បន្ថយ​ជា​អតិប្បរមា​នូវ​ស្នាម​ជ្រីវជ្រួញ​នៅ​ទីនោះ ។​

​វិធីសាស្ត្រ​ប្រើ​ម្ជុល​គឺ​ការ​បង្កឲ្យមាន​ស្នាមរបួសដ៏​តូច​លើស្បែ​កស​ម្តៅ​ដាស់​រំញោច​លើ​ស្បែក ហើយ​តាមរ​យៈម​នោះ​វា​ធ្វើឲ្យ​មាន​កំណើន​កូឡា អ្នក​អាច​អនុវត្ត​វិធី​នេះ​ក្នុងពេល​តែមួយ​បាន​។​

៦.​លាបឡេ​ប្រឆាំង​កំដៅ​

​រាល់​ការប៉ុនប៉ង​ថែទាំ​ស្បែក​ទាំងឡាយ​ពុំ​អាច​រំលង​ចោលការ​លាបឡេ​ប្រឆាំង​ពន្លឺ​រាល់​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ផ្ទះ ។ ពុំនោះសោត​ការប៉ុនប៉ង​ទាំងឡាយ​របស់​អ្នក​ប្រៀប​ដូច​ជា​យក​អំបិល​បោះ​ក្នុង​ទឹកទន្លេ​។​

៧.​ដេក​លក់​ស្កប់ និង​ដេក​ឲ្យបាន​គ្រប់គ្រាន់​

​និយាយ​រួមដំណេក​ស្កប់ស្កល់​នឹង​គ្រប់គ្រាន់​មាន​សារៈសំខាន់​ចំពោះ​សុខភាព​រាងកាយ​និង​ស្មារតី ហើយ​វា​កាន់តែ​មាន​សារៈប្រយោជន៍​បំផុត​សម្រាប់​ការថែទាំ​ស្បែគ​ក្នុង​វ័យ​លើសពី​៤០​ឆ្នាំ​។ ការ​គេង​ពុំ​លក់​ឬ​គេង​ពុំ​គ្រប់ វា​នឹង​បន្សល់​ទុក​ស្លាកស្នាម​ពុំ​ប្រក្រតី​នា​ព្រឹក​ថ្ងៃ​បន្ទាប់​។ វិធី​ព្យាបាល​មានតែ​១​គត់​នោះ​គឺ​គេង​ឲ្យបាន​គ្រប់​ក្នុង​រយៈពេល​ពី​៧-៦​ម៉ោង​/​ថ្ងៃ​។​

៨.​ប្រើប្រាស់​សេរ៉ូម​នៅពេល​យប់​

​បរិមាណ​នៃ​សារធាតុ​ទាំង​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​នៅក្នុង​សេរ៉ូម ខ្ពស់​ជាងឡេ​ថែទាំ​ស្បែក ឬ​ផ្តល់​សំណើម​ឲ្យ​ស្បែក​ដូច​ពោល​ខាងលើ​។ ប្រសិនបើ​ពុំ​ទាន់​បាន​អនុវត្ត​វិធីសាស្ត្រ​នេះ​ទេ គួរ​គប្បី​បំពេញបន្ថែម​ភ្លាម​កុំឲ្យ​យឺត​ពេល​៕​

 

spot_img
×