Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់ ប្រើប្រាស់​ចបជីក​វាយ​ក្បាល​ភាគី​ម្ខាង​ទៀត​

spot_img

​ក្រុង​សៀមរាប​ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​និង​ករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន់​ទម្ងន់ទោស បាន​ប្រើប្រាស់​ចបជីក​វាយ​ក្បាល​ភាគី​ម្ខាង​ទៀត ដោយសារ​តែ​ឪពុក​ខ្លួន​និង​ជនរងគ្រោះ​មាន​ទំនាស់​គ្នា ពេល​ឆ្កែ​ជនរងគ្រោះ ខាំ​ឪពុក​ខ្លួន​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​។​

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា ម៉ោង​១០និង​១០​នាទី នៅ​ចំណុច ភូមិ​តា​គង់ សង្កាត់ សំបួរ ក្រុង​/​ខេត្តសៀមរាប មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​និង​ចប​ជីក​) បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស បាន​ធ្វើ​សកម្ម ភាព​វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ​ល​-​ណ​-​រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្បែរ​គ្នា ចំក្បាល បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយ​ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល នៅ​រាជធានី​ភ្នំពេញ មក​ទាល់​ពេលនេះ​មិនទាន់​ដឹង​ខ្លួន​នោះទេ​។​

​បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង ពី​សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​វេលា ម៉ោង​៧​ព្រឹក នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដោយ​មាន​ការចូលរួម​សហការ ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរ និង​ដោយ​មាន​ការចង្អុលបង្ហាញ ពី លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នគរបាល​ក្រុង​សៀមរាប បាន​នាំ​ខ្លួន​ជនសង្ស័យ ចំនួន​មួយ​នាក់ មក​ធ្វើ​ការសាកសួរ បំភ្លឺ ។​

​ជនសង្ស័យ ឈ្មោះ ខៀវ វីរៈ​បុត្រ ហៅ​ញ៉ាញ់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​កូន រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​/​ខេត្តសៀមរាប បាន​សារភាព​ថា​ខ្លួន​ពិតជា​ធ្វើ សកម្មភាព​ប្រើប្រាស់ ចបជីក​វាយ​ចំ​ក្បាល​ជនរងគ្រោះ​ពិតមែន ដោយ មូលហេតុ ឃើញ​ជន រងគ្រោះ​វាយ​ឪពុក​ខ្លួន​ឈ្មោះ​ខៀវ វ៉ាន់ថុ​ន​និង​បំពង់​ទីប​អ៊ីណុ​ក​មិនអាច តដៃ​បាន​ទើប ខ្លួន​ចូល​ទៅ​ជួយ ហើយ​មូលហេតុ ឪពុក​ខ្លួន និង​ជនរងគ្រោះ វាយ​ប្រតាយប្រតប់​គ្នា​នេះ គឺ​ដោយសារ សត្វ​ឆ្កែ​ខាំ​គ្នា​ហើយ ម្ចាស់​ឆ្កែ ម្ខាង​ទៀត ដែល​ជា​ជនរងគ្រោះ បាន​ស្រែក​ជេរ​ដៀមដាម ក៏​កើត​ជា​ទំនាស់ បែប​នេះ​កើតឡើង​។​

​យោង​តាម​ការបំភ្លឺ​របស់​សាក្សី និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ រួមទាំង វត្ថុតាង​ដែល​ដកហូត​បាន បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នគរបាល ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×