Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ពុធ ០៦​រោច ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​ស្វាយរៀង ។ ពិធី​នេះ​រៀបចំ​នៅ​សាលប្រជុំ​សាលាក្រុង​ស្វាយរៀង ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង តំណាង​កងកម្លាំង​ទាំង​បី ប្រធានការិយាល័យ មន្ត្រីរាជការ​ចំណុះ​សាលាក្រុង​ទាំងអស់ និង​ចៅសង្កាត់​ទាំង ៧ ក្នុង​ក្រុង​ស្វាយរៀង ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ក្រុង​ស្វាយរៀង និង​លោក យូ ប៊ុន​នី អតីត​អភិបាលក្រុង ដែល​ទើប​ចូលនិវត្តន៍​កាលពីពេល​ថ្មីៗ​នេះ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលក្រុង និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើឲ្យ​ក្រុង​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើ​រទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្រប​ទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក ណុប ចំរើន ត្រូវបាន​តែងតាំង​ជា​អភិបាលក្រុង លោក ជួន ចាន់​ឫទ្ធី ជា​អភិបាលរង​ក្រុង និង​លោក ភឹម ថា ជា​នាយ​រដ្ឋបាល​សាលាក្រុង ។​

ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖

-​ត្រូវ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដោយ​ត្រូវ​ចៀស​ឲ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​ ។

-​ត្រូវ​បង្កើន​ការសហការ​ក្នុង​ការថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​ ។

-​គណៈ​អភិបាលក្រុង ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលក្រុងឲ្យ​បានច្បា​ស់លា​ស់​។

-​ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ឲ្យបាន​ល្អ​ ។

-​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀន​សង្កាត់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​។

-​ត្រូវ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ ។

-​ត្រូវ​បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​នៅក្នុង​ក្រុង ជាពិសេស​នៅ​ខាងក្នុង និង​ជុំវិញ​ផ្សារ​វាយ​យន្ត នៅតាម​ដងផ្លូវ និង​សួនច្បារ​សាធារណៈ ដើម្បី​លើកកម្ពស់​សោភ័ណភាព ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ។

-​ត្រូវ​បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ។

-​ត្រូវ​ខិតខំ​រួម​សហការ​គ្នា​អភិវឌ្ឍន៍​ក្រុង​ឲ្យ​កាន់តែ​មាន​ការរីក​ចម្រ​រើន​ថែមទៀត ព្រមទាំង​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ៕ ដោយ ៖ វ៉ៃ​គោ​

  

spot_img
×