Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស ដើម្បីឲ្យ​ការវិនិយោគ​នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្កើត​គម្លាត​ដើម្បី​បង្កើន​ថែម​ភាព​ទាក់ទាញ​សម្រាប់​ខ្លួនឯង ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ ទទួលបាន​ដំណឹង​រីករាយ​ស្មាន​មិន​ដល់​ច្រើន ។ លុយកាក់ អាច​បោះទុន​វិនិយោគ​បាន​ជោគជ័យ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​តៀម​រៀបចំ​ឲ្យ​ល្អិតល្អន់​សម្រាប់​គ្រប់​រឿង ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ លេចធ្លោ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ទទួលបាន​ដំណឹង​ល្អ​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​សម្រួល​ការងារ​ទាំងឡាយ​ឡើងវិញ ទើប​អាច​សម្រេច​ជោគជ័យ​ធំ ។ លុយកាក់ មិន​សូវ​ល្អ ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​មាន​គំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន កុំ​ពឹងផ្អែក​អ្នកដទៃ ។ លុយកាក់ រីកចម្រើន ចំណូល​កើន​ជាង​មុន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ មុន​ពេល​សម្រេចចិត្ត​ធ្វើ​រឿង​អ្វីមួយ ។ លុយកាក់ មិន​ស្ថិរភាព មិនគួរ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស ។ លុយកាក់ ជួប​រឿង​ស៊យ ខាតបង់​របស់ទ្រព្យ ប្រាក់កាស ។ មនោសញ្ចេតនា មាន​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង តែ​គ្រប់យ៉ាង​នៅតែ​អាច​ដោះស្រាយ​បាន​ដោយ​រលូន ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​កាបូប​ប្រាក់ ព្រោះ​អាច​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូព្រេង​។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​សម្រេច​ឲ្យអស់​នូវ​កិច្ចការ​ដែល​នៅ​សេសសល់ មិនគួរ​ពន្យារ​តទៅទៀត ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​រង​ពិន័យ​ជា​ប្រាក់កាស​ដោយសារ​ការបំពាន​ច្បាប់​ចរាចរ​។ មនោសញ្ចេតនា ត្រូវ​ជឿជាក់​លើ​គ្នា កុំ​ស្តាប់​សម្តី​អ្នក​ខាង​ក្រៅ​ធ្វើឲ្យ​មនោសញ្ចេតនា​ប្រេះស្រាំ ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក ។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាសល្អ​ក្នុង​ការរក​ប្រាក់​ត្រូវ​ចេះ​ក្តា​ប់យក​ឲ្យ​ទាន់ពេល ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​គូប្រជែង ចង់​ទាត់​អ្នក​ចេញ​ពី​ការងារ​សព្វថ្ងៃ ។ លុយកាក់ ធ្លាក់ចុះ ចំណូល​ខ្សត់ខ្សោយ ។ មនោសញ្ចេតនា ចិត្ត​មិន​សប្បាយ​ងាយ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ៕​

spot_img
×