Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ក្នុង​ការផ្ដន្ទាទោស​សកម្ម​ជន​បឹងកក់​

spot_img

ភ្នំពេញ​៖​នា​ព្រឹក ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បាន​សម្រេច​ត​ម្ដ​ល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ក្នុង​ការផ្ដន្ទាទោស​សកម្ម​ជន​បឹងកក់​បី​នាក់​រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី បូ ឆវី ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី “​បទ​ប្រមាថ​” និង “​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​”​។ ការផ្ដន្ទាទោស​ឱ្យ​អ្នក​ទាំងនោះ​ជាប់ពន្ធនាគារ​៦​ខែ ត្រូវបាន​តុលាការ​កំពូល​សម្រេច​តម្កល់​ទុកជាបានការ​ដដែល​។ ក្នុង​សវនាការ​នេះ​ក៏​មាន​សមាជិក​សហគម​ន៍​បឹងកក់​មួយចំនួន បាន​ទៅ​ឃ្លាំមើល​និង​គាំទ្រ​លើកទឹកចិត្ត​ដល់ អ្នកស្រី ទេព វ​ន្នី នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ប៉ុន្តែ​ពួក​អ្នក​សកម្មជន​ទាំងនោះ បាន​សម្តែង​នូវ​ការ​ខកខិត្ត​យ៉ាងខ្លាំង ដោយសារតែ​តុលាការ​កំពូល មិន​បាន​ទម្លាក់​ការចោទប្រកាន់ ។​

​ខណៈ​នេះ មិនទាន់​មាន​ដីកា​ឱ្យ​អនុវត្ត​សាលដីកា​នេះ​ទេ​។ នេះ​មានន័យ​ថា ការចាប់ខ្លួន​និង​ការអនុវត្ត​ទោស​របស់​អ្នក​ទាំង​បី អាច​ធ្វើឡើង​នៅពេល​ណា​ក៏បាន អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី ទេព វ​ន្នី ត្រូវបាន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) វិញ នៅ​ព្រៃ​ស ជា​កន្លែង​ដែល​អ្នកស្រី​ត្រូវបាន​ឃុំខ្លួន តាំងពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​។ អ្នកស្រី​កំពុង​រង់ចាំ​សវនាការ​នៃ​បណ្ដឹង​សារទុក្ខ​ប្រឆាំង​នឹង​ការផ្ដន្ទាទោស​ក្នុងករណី​តវ៉ា​រឿង​ដីធ្លី​មួយទៀត ដែល​អ្នក​ស្រី​ត្រូវបាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​៣០​ខែ​។ អ្នកស្រី គង់ ចន្ថា និង អ្នកស្រី បូ ឆវី មិនទាន់​ត្រូវបាន​ឃុំ​ខ្លួន​ទេ​។​

​ការផ្ដន្ទាទោស​នេះ ធ្វើឡើង​ដោយ​ផ្អែក​តាម​បញ្ញត្តិ មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​អ្នក​ទាំង​បី​ក្នុងការ​តវ៉ា​រឿង​ដីធ្លី​មួយ នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១១​។ មេធាវី និង​សាក្សី​ដាក់​បន្ទុក​របស់​ភាគី​ដើមបណ្ដឹង មិន​បាន​បង្ហាញ​វត្តមាន​នៅ​តុលាការ​ទេ​។ ដូចគ្នា​នឹង​សវនាការ​មុនៗ​នៃ​ករណី​ដដែល​នេះ​ដែរ គឺ​មិន​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ត្រូវបាន​លើកឡើង​ដើម្បី​ឱ្យស្រប​តាម​បទដ្ឋាន​គតិយុត្ត​ឡើយ​៕ ដោយ​៖​កូឡាប​

 

spot_img
×