Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​ក្រុមការងារ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ បើក​កិច្ចប្រជុំ​ដក​បទពិសោធន៍​លើក​ទី​២៦ ស្តីពី​ការងារ​ល្បាត​រួម​លើក​ទី​៥១-៥២ នៅ​បញ្ជាការដ្ឋាន​តំបន់​៥ កងទ័ពជើងទឹក​ប្រជាជន​វៀតណាម​

spot_img

​កម្ពុជា​-វៀតណាម​ ៖ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ព្រមទាំង​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ ចំនួន​ទៀត បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ ដក​បទពិសោធន៍​លើក​ទី​២៦ ស្តីពី​ការងារ​ល្បាត​រួម​លើក​ទី​៥១-៥២ នៅ​បញ្ជាការដ្ឋាន​តំបន់​៥ កងទ័ពជើងទឹក​ប្រជាជន​វៀតណាម​។​

​មន្ត្រី​កង​ទព័​ជើងទឹក​កម្ពុជា​បាន​ឱ្យ​ដឹងថា ដោយ​អនុវត្តន៍​តាម​កិច្ចព្រមព្រៀង របស់​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ​ប្រទេស​ទាំង​ពីរ និង​ផ្អែក​តាម​បទបញ្ជា និង​សច្ចាប័ន របស់​មេបញ្ជាការ​កង​ទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ មូលដ្ឋាន​សមុទ្រ និង​តំបន់​៥ បាន​ចាត់តាំង​សហការណ៍​អនុវត្តកា​រងារ​ល្បាត​រួម​លើក​ទី​៥១ និង​លើក​ទី​៥២ ឆ្នាំ​២០១៨ ក្នុង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដោយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ នូវ​សកម្មភាព​មួយចំនួន​ដូចជា ​៖ ​សកម្មភាព​ហ្វឹកហ្វឺន​រុករក​សង្គ្រោះ​លើ​ផ្ទៃសមុទ្រ ហ្វឹកហ្វឺន​ទង់​សញ្ញា​ដៃ ភ្លើង​សញ្ញា​អន្តរ ជាតិ ទទួល និង​ផ្សាយ​តាម​រលក​វិទ្យុ ជា​ភាសា​កម្ពុជា វៀតណាម និង​អង់គ្លេស ដើម្បី​លើក​កំពស់​សមត្ថភាព​យល់ដឹង ដល់​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក​ប្រទេស​ទាំង​ពីរ​។​

​មន្ត្រី​កង​ទព័​ជើងទឹក​កម្ពុជាដ​ដែល​បន្តថា តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ជា​តំបន់​មួយ​ហ៊ុំព័ទ្ធ ទៅ​ដោយ​ឆ្នេរ កោះ ទីប្រជុំ​កោះ ដែល​ពាក់ព័ន្ធ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ ប្រទេស​នីមួយៗ ហើយក៏​ជា​តំបន់​សំបូរណ៌​ទៅ​ដោយ​នាវា និង​ទូក​នេសាទ របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​ប្រកប​អាជីវកម្ម​រកស៊ី​តាម​ធម្មតា​ជា​ប្រពៃណីយ៍​។​

​មន្ត្រី​ដដែល ឱ្យដឹងថា ឆ្លង​តាមរយៈ​ការងារ​ល្បាត​រួម​ចំនួន ៥២​លើក កិច្ចប្រជុំ​ដក​បទពិសោធន៍ ២៦​លើក កងទ័ព​ជើង​ជើង​ទឹក និង​ស្ថាប័ន​ជំនាញ​ប្រទេស​ទាំង​ពីរ បាន ចែករំលែក​បទពិសោធ​ន៍ ចែករំលែក​ព័ត៌មាន បាន​ទាន់ពេលវេលា សហការ​ដោះស្រាយ នូវ​រាល់​សភាពការណ៍ ដែល​កើតមានឡើង ដោយ​ឈរ​លើ​ស្មារតី​សាម្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ មាន​ជំនឿ​ទុកចិត្ត​យោគយល់​គ្នា​ទៅវិញទៅមក រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ក្នុង​តំបន់​ព្រំដែន​ទឹក បំរើឱ្យ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×