Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ល្ខោន​ខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ

spot_img

​ភ្នំពេញ ​៖ សារលិខិត សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ជនរួមជាតិ ក្នុងឱកាស​ដែល ល្ខោនខោល​របស់​កម្ពុជា​ត្រូវបាន​ដាក់​បញ្ចូល​ជា​ផ្លូវការ​នៅក្នុង​បញ្ជីបេ​តិកភ័​ណ្ឌ​អរូបីយ​នៃ​មនុស្សជាតិ នៅ​ទីក្រុង​ព័រ​ល្វីស សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៨​នេះ​។​

​ដើម្បី​អបអរសាទរ​ព្រឹត្តការ​ណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់ជាតិថ្នាក់ ក្រោម​ជាតិ និង​ជនរួមជាតិ​កម្ពុជា​គ្រប់រូប សូម​ចូលរួម​អបអរសាទរ វាយ​គង ទូង​ស្គ ទះ​ប៉ោត គោះ​ត្រដោក នៅ​ម៉ោង​១០​យប់ នា​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា​ឆ្នាំ ២០១៨​នេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ព័​រល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បាន​អនុម័ត​យល់ព្រម​ចុះ​ល្ខោន​ខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​តាម​សេចក្តីសម្រេច Decision 13.COM.10.a.3 ។​

​ការសម្រេច​របស់​គណៈ​ក​ម្មការ​អន្តររដ្ឋាភិបាល នៃ​អង្គការ​យូណេស្កូ​នៅ​ពេល​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការខិតខំ​ពុះពារ ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយមាន​កិច្ចសហការ​គាំទ្រ យ៉ាង​ផុសផុល​ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការជួយ​គាំទ្រ​លើកទឹកចិត្ត ពី​មហាជន និង​ស្រទាប់​យុវជន​កម្ពុជា ទាំងមូល​ទើប​យើង បាន​ទទួល​នូវ​លទ្ធផល​ជោគជ័យ នៃ​ការដាក់បញ្ចូល​នូវ ល្ខោន​ខោល នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​ដ៏​ត្រចះត្រចង់​នេះ​។ បេតិកភណ្ឌ​វប្បធម៌​រូបី របស់​ជាតិ​យើង បាន​រួមចំណែក​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជាណាចក្រ​កម្ពុជា ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត​ផង​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម គាំទ្រ​ថែរក្សា​ការពារ និង​លើកតម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​។​

​សម្តេច​តេជោ សំណូមពរ​ផងដែរ ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ឱ្យបាន​ទូលំទូលាយ និង អធិកអធម​ជាទីបំផុត ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍​បន្ត​ថា ក្នុង​ឱកាស​ដ៏​មហាប្រសើរ​នេះ សម្តេច​តេជោ សូម​ព្រះ​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​ព្រះអង្គ​តែងតែ​ប្រោស​ប្រទាន​នូវ​ការគាំទ្រ​ដ៏​ពេញទំហឹង​ជានិច្ច​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បុព្វហេតុ​ជាតិ និង មាតុភូមិ​យើង ។​

​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន សូម​ថ្លែងអំណរគុណ​ជាពិសេស​ផងដែរ ជូន​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត អង្គការ​យូណេស្កូ និង ឥស្សរជន ទាំងឡាយ​ដែល​បាន​ទទួលស្គាល់​នូវ​តម្លៃ​ដ៏​អស្ចារ្យ​ជា​សកល នៃ​ល្ខោនខោល របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​គាំទ្រ​ចូលរួម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់​ស្នាដៃ​សិល្បៈ​ដ៏​វិសេសវិសាល​របស់​កម្ពុជា នោះ ទៅក្នុង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ។​

​ចំណែក​ផេក​ហ្វេស​ប៊ុក​របស់​ព្រះបរមរា​ជ​វាំង Royal du Cambodge បានន​អបអរសាទរ​ការ​សម្រច​ដាក់​បញ្ចូល ល្ខោន​ខោល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃ​ពុធ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ មោទនា​ភាព​ជាតិខ្មែរ​៕ ដោយ ​៖ ​កូឡាប​

spot_img
×