Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំពេញ​.​ហាណូយ​.​វៀង​ចន្ទន៍ ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី ហើយ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង រួមគ្នា​ដោះស្រាយ​

spot_img

​ភ្នំពេញ ​៖ ប្រតិភូ​បញ្ជាការដ្ឋាន​យោធា​នៃ​រដ្ឋធានី​ហាណួយ សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​លោកឧ​ត្ត​មសេនី​ទោ​ង្វៀង ថេ​កេត ប្រធាន​នយោបាយ​នៃ​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហាណូយ និង​គណៈប្រតិភូ បាន​ចូលជួប​សំដែង​ការ​គួរ​សម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធា នី​ភ្នំពេញ​នាឱកាស​ដែល​រាជធានី​ភ្នំពេញ ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៦ រវាង​បញ្ជាការដ្ឋាន​យោធា​ប្រទេស​ទាំង​៣​ភ្នំពេញ​.​ហាណូយ​.​វៀង​ចន្ទន៍ ដោយ​ផ្តោត​ទៅលើ​ការពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំង​៣ ប្រជាជន​ទាំង​៣ និង​កង​ទព័ទាំង​៣​ឲ្យ​កាន់តែ​រឹងមាំ ស្ថេរភាព​និង​យូ​អង្វែង​។​

​លោក​ឃួង ស្រេង បាន​ថ្លែងថា​ ៖​ ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ជិតខាង​យើង​ទាំង​២​គឺ​មាន​តំលៃ និង​មាន​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​យើង​ទាំង​២ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ព្រោះ​នៅពេល​យើង​មាន​បញ្ហា គឺមាន​តែ​ប្រទេស​ជិតខាង​នឹង​ហើយ ដែល​ជួយ​យើង​មុនគេ ពិសេស​មិត្ត​វៀតណាម បាន​ជួយ​កម្ពុជា​ក្នុងការ​រំដោះប្រជាជន​កម្ពុជា ចេញផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ នេះ​ជា​ការពិត​ដែល​កម្ពុជា តែង​បាន​ប្រាប់​ទៅ យុវវ័យ​ជំនាន់​ក្រោយ មិនត្រូវ​ភ្លេច​ពី​គុណបំណាច់​នេះ​។​

​លោក​ង្វៀង ថេ​កេត បាន​លើកឡើង​ថា ភាពសប្បាយ​រីករាយ និង​ការអភិវឌ្ឍ​របស់​ប្រជាជន​កម្ពុជា គឺជា​ភាពសប្បាយ​រីករាយ​របស់​រដ្ឋ​,​ប្រជាជន និង​កងទ័ព​វៀតណាម​ដែរ​។ លោក​បន្តថា កម្ពុជា​,​វៀតណាម​,​ឡាវ​មាន​ភូមិ​ផង​របង​ជាមួយគ្នា​នៅ​ពេល​មាន​បញ្ហា យើង​ត្រូវ រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ គណៈប្រតិភូ​កងទ័ព​ឡាវ ដឹក​នៃ​ដោយ​វរសេនីយ៍ឯក​ស៊ី ថា​ក់​វីសៃ មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​រដ្ឋធានី​វៀងចន្ទន៍ ក៏​បាន​ចូលជួប​សំដែង​ការគួ​សម ជាមួយ​លោក​ឃួង ស្រេង​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក អភិបាល​បាន​រំលឹក​ឡើង​វិញ​ចំណងមិត្តភាព​សាម គ្គី​ភាព​កម្ពុជា​.​ឡាវ ដែល​មាន​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ស្រដៀង​គ្នា នឹង​ជា​មិត្ត​ចាស់​របស់​កម្ពុជា​។ យើង​បាន​ដោះស្រាយ​បញ្ហា​ប្រឈម ការវិវាទ​នានា​តាម​បណ្តោយ​ព្រំដែន​ប្រកបដោយ​មិត្តភាព សាមគ្គីភាព​និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ដោយ​ស្មើភាព​។​

​លោក​ស៊ី ថា​ក់​វីសៃ បានលើកឡើង​ពី​កិច្ចប្រជុំ​ប្តូរ​វេន តាមរបៀប​វិលជុំ​១​ឆ្នាំ​ម្តង រវាង​បញ្ជាការដ្ឋាន​ទីក្រុង​ទាំង​៣​ភ្នំពេញ​.​ហាណូយ​.​វៀង​ចន្ទន៍ ដោយ​បាន​ឯកភាពគ្នា​លើ​បញ្ហា​ជាច្រើន និង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ទាំង​៣ ទីក្រុង ហើយ​នឹង​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ក្នុង​ក្របខ័ណ្ឌ​សន្តិវិធី ហើយ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង យើង​រួម​គ្នា​ដោះស្រាយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×