Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា​សម្រេច​ផ្តល់​ជំនួយ ដល់​កម្ពុជា​សម្រាប់​ការពារ​ព្រំដែនឡើងវិញ​

spot_img

​ភ្នំពេញ ៖ ប្រទេស​កាណាដា​សម្រេច​បន្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ការពារ​ព្រំដែន ដល់​មន្ត្រី​កម្ពុជា​ឡើងវិញ ក្រោយ​ផ្អាក​មួយរយៈ​និង​រំពឹងថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ប្រទេស​កាណាដា កាន់តែ​រីកចំរើន​បន្ថែម​ទៀត ។​

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទៅ​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ប្រទេស​កា​ណា​រីករាយ និង​ការជួយ​ផ្តល់​វគ្គ​បណ្តុះបណ្តាល ជំនាញ​ការពារ​ព្រំដែន ដល់​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​មូលនិធិ​ដែល​បាន​ជួយ​លើ​វិស័យ​នេះ​ត្រូវបាន​ផ្អាក​មួយរយៈ​នោះ​។​

​ទាក់ទង​និង​ការលើកឡើង​របស់​លោក​ស្រី Donica Pottie សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ប្រទេស​កាណាដា ដែល​បាន​សម្រេច​បន្ត​ផ្តល់​ជំនួយ​ផ្នែក​នេះ ឡើង​វិញ​ដល់​កម្ពុជា ហើយ​សម្តេច​បាន​ប្រាប់​ដល់​លោកស្រី Donica Pottie ថា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា គ្មាន​ការប្រែប្រួល​នោះទេ កម្ពុជា​កំពុង​អនុវត្ត​អ្វី​គ្រប់យ៉ាង គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដោយ​រៀបចំ​ការបោះឆ្នោត​ជា​ទៀងទាត់​ផងដែរ​។

​សម្តេច​បាន​ប្រាប់​ដល់​លោកស្រី​ឯកអគ្គរដ្ឋទូត​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា បាន​ទៅ​បោះឆ្នោត​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ យ៉ាងច្រើន​ដែល​នេះ​បញ្ជាក់ឲ្យ​ឃើញ យ៉ាងច្បាស់​ថា​ពលរដ្ឋ​លើសលុប បាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គាត់​តាម​ច្បាប់​កំណត់​និង​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រា​ដក​នោះ​។​

ដោយឡែក​សម្រាប់​អង្គការ​សង្គម​ស៊ីវិល សម្តេច​ក្រឡាហោម ស ខេង​បាន​ប្រាប់​ដល់​លោក​ស្រី Donica Pottie ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​ជាមួយ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ពិសេស​ការបង្កើត​ក្រុមការងារ​ពិគ្រោះ​យោបល់ និង​ការមិន​តម្រូវ​ឲ្យ​ជូន​ដំណឹង មក​អាជ្ញាធរ​មុនពេល​ធ្វើ​សកម្មភាព​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×