Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ចាក់​សម្លាប់​មនុស្ស​ម្នាក់ ចង​ក​សម្លាប់​ខ្លួនឯង ក្នុង​បន្ទប់​ឃុំឃាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ក្រោយ​ធ្វើ​សកម្មភាព​២​សប្តាហ៍​

spot_img

​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ជនរងគ្រោះ​បណ្តាលឲ្យ​ស្លាប់ ហើយ​រត់​គេ​ខ្លួន ។ ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​ស្វែងរក រហូត​ចាប់ខ្លួនបាន​នៅ​ខេត្ត​ស្ទឹងត្រែង តែ​ជន​នេះ ធ្វើអត្តឃាត​ចងក សម្លាប់ខ្លួន នៅក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង កាលពី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ដែល​បាន​ចងក​សម្លាប់ខ្លួន មានឈ្មោះ ជឹង នី​ន អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ត្រូវបាន​លោក​ស្រី ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ដីកា​លេខ ៣២៦. ចុះ​ថ្ងៃ​ទី​១៦ ខែ​វ​ច្ឆិកា ឆ្នាំ​២០១៨ បង្គាប់បញ្ជា​ឱ្យ​ចូល​ខ្លួន​។​

​លោក​វរសេនីយ៍ត្រី ហូ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧៖៤៥​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការសហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នង ការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ កម្លាំង​នាយដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទែ និង​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរ បាល ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ជឹង នី​ន ពាក់​ពន្ធ័​ឃាតកម្ម ចាក់​នឹង​វត្ថុ​ចុង​ស្រួច​បណ្តាលឱ្យ​ស្លាប់​។

​ករណី​នេះ​បាន​កើត​ហេតុ កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១និង០០​នាទី នៅ​ចំណុច​តាមផ្លូវ​បេតុង មុខ​ការដ្ឋាន​សំណង់ ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ជនរងគ្រោះ​មានឈ្មោះ ឃុន វុទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​បៀកថ្នាំ មុន​កើតហេតុ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដូចគ្នា ត្រូវ​បាន​ជនសង្ស័យ ចាក់​នឹង​កាំបិត​ចុង​ស្រួច​បណ្តាលឱ្យ រងរបួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់ បន្ទាប់​ពី​បញ្ជូន ទៅ​សង្គ្រាះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​មុនពេល​កើតហេតុ ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១ ជនរងគ្រោះ និង​ជនសង្ស័យ ជា​កម្មករសំណង់​ដូចគ្នា ធ្វើការ​នៅ​ការដ្ឋាន​សំណង់ ចំណុចកើតហេតុ​ខាងលើ បាន​ផឹកស្រា​អស់​ប្រហែល​៥ ទៅ​៦​ដប នៅផ្ទះ សួន សារឿ​ន ជា​កម្មករសំណង់​ដូចគ្នា រហូតដល់​ម៉ោង​ប្រហែល​២២ ដោយ​មាន​សភាព​ស្រវឹង ជនរងគ្រោះ និង​ជនសង្ស័យ បាន​មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​គ្នា​នៅ​កន្លែង​ផឹកស៊ី​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×