Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​ដ៏​ល្បីល្បាញ “​ស្រាប់តែ​ឆ្កួត​” ហើយ​សម្លាប់​គ្រូហ្ម​របស់ខ្លួន​

spot_img

តាម Daily Mail ករណី​គួរឲ្យ​សោកស្តាយ​មួយ បាន​កើតឡើង​នៅ​សួនឧទ្យាន​ឈៀង​ម៉ៃ ប្រទេស​ថៃ ខណៈពេលដែល​លោក Somsak Riangngern បាន​ត្រូវ​ដំរី​ដែល​ខ្លួន​ហ្វឹកហ្វឺន​តាំង​ពី​តូច​រឹត​ដល់​ស្លាប់ ក្នុងពេល​ដែល​លោក​កំពុង​ដោះ​ច្រ​វ៉ាក់​ជើងវា ដើម្បី​វា​ងាយស្រួល​ងូតទឹក​។​

​រូបភាព​ដំរី Phlai Ekasit ដឹក​ភ្ញៀវទេសចរ​

ដំរី​ទម្ងន់ ៥​តោន មានឈ្មោះ​ថា Plai Ekasit បាន​ប្រើ​ភ្លុក​មុនពេល​ដែល​យក​ប្រ​ម៉ោយ​រឹត​សម្លាប់លោក Riangngern​។ ការវាយលុក​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ពេល​ប្រមាណ​៥​នាទី រហូតដល់​ពេល​ដែល Phlai Ekasit ត្រូវបាន​គេ​គ្រប់គ្រង​វិញ​បាន ។​

​តាម​លោក Wuthichai Muangman នាយក​ឧទ្យាន​ឈៀង​ម៉ៃ លោក Riangngern គឺជា​អ្នកជំនាញការ​ម្នាក់​អំពី​សត្វ​ដំរី​។ បើ​តាម​លោក Muangman បកស្រាយ​នោះ មានលទ្ធភាព​ច្រើន​ដោយសារតែ Phlai Ekasit ស្ថិត​ក្នុង​រដូវ​បន្ត​ពូជ ហើយ​នឹក​ស្មានថា លោក Riangngern ជា​គូសត្រូវ​របស់​វា​។​

Phlai Ekasit អាយុ ៣២​ឆ្នាំ ជា​ដំរី​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ថៃ​។ វា​ធ្លាប់​ចូលរួម​ដើរតួ​ក្នុង​ខ្សែភាពយន្ត​ចំនួន​៥​រឿង​។ ពេល​នេះ​ឧទ្យាន​ឈៀង​ម៉ៃ កំពុង​ឃុំខ្លួន​ដំរី​នេះ​ទុក រហូតទល់​ពេល​ដែល​កិច្ចសន្យា​ត្រូវបាន​បញ្ចប់​នៅ​ខែ ៤/២០១៨៕​

 

spot_img
×