Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី ៩ នាក់ ត្រូវបាន​ចាប់ខ្លួន ក្នុងករណី​រកស៊ី​ផ្លូវ​ប៉ោយ​ដៃហៅភ្ញៀវ​ចូល «​រំដោះ​» ស្ត្រេ​ស នៅឯ​….

spot_img

​ប៉ូលីស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ត្រី​៩​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ផ្តល់​សេវា​ផ្លូវភេទ នៅក្នុង​ផ្ទះមួយ​កន្លែង​ដែលមាន​ទីតាំងនៅ Yishun និង Kovan ប្រទេស​សិង្ហ​បុរី ។​

​កងកម្លាំង​ប៉ូលិស​សិង្ហ​បុរី (SPF) បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​ពី ២១ ទៅ ៣៩ ឆ្នាំ ត្រូវបាន​គេ​ផ្សាយពាណិជ្ជកម្ម​សេវាកម្ម​របស់​ពួកគេ នៅលើ​អ៊ីនធឺណិត ។​

​បុរស​អាយុ ៣៣ ឆ្នាំ ម្នាក់​ដែល​សង្ស័យថា បាន​ជួល​ផ្ទះមួយ​ក្នុងចំណោម​ផ្ទះ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​ខុសច្បាប់​នេះ ក៏ត្រូវ​បាន​គេ​ចាប់ខ្លួន​ផងដែរ ។ ទូរស័ព្ទដៃ​ចំនួន ១៥ គ្រឿង ត្រូវបាន​រឹបអូស​ផងដែរ ទុកជា​ជា​វត្ថុតាង ។​

SPF បាន​និយាយថា ជនសង្ស័យ​ទាំង ១០ នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​របស់​ប៉ូលិស ដែល​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល ៦ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៨ រហូតដល់ ២២ វិច្ឆិកា ។ មនុស្ស​ជាង ៤០០ នាក់ និង​លំនៅដ្ឋាន​ស្នាក់នៅ​ចំនួន ៨៩ និង​កន្លែង​រកស៊ី​ជាច្រើន​ទៀត នៅ Ang Mo Kio, Kovan, Sembawang និង Yishun ក៏​ត្រូវបាន​ត្រួតពិនិត្យ​ក្នុងការ​ឆ្មក់​ចូល​នេះ​ផងដែរ ។​

​ប៉ូលីស​បាន​និយាយថា ពួកគេ​ក៏បាន​រកឃើញ​សកម្មភាព​អបាយមុខ​ផ្សេងៗ នៅឯ​ហាង​ម៉ាស្សា​ដែលមាន​អាជ្ញាប័ណ្ណ និង​បាន​រកឃើញ​ហាង​ផ្សេងទៀត​ដែល​បើក​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ផ្តល់​សេវា​ផ្លូវភេទ ។​

​ស្ត្រី​អាយុ ៥៥ ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​ម៉ាស្សា​មួយកន្លែង ក្នុងចំណោម​ហាង​ជាច្រើន​ទៀត ក្នុងករណី​សម្រាប់​បទល្មើស​ស្ថិតក្រោម​ធម្មនុញ្ញ​នារី ។​

​បុរស​២​នាក់​ដែលមាន​អាយុ ៣០ និង ៦៤ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ពួកគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បោកប្រាស់​នៅលើ​អ៊ីនធឺណិត ៕

​ប៉ូលិស​បាន​និយាយថា ការស៊ើបអង្កេត​លើ​ករណី​ទាំងអស់នេះ កំពុង​បន្ត ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ channelnewsasia)​

spot_img
×