Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​វៀតណាម ចំនួន​៥​នាក់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ ​៖ នគរបាល​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ បាន​ចុះ​ចាប ជនជាតិ​វៀតណាម ចំនួន​៥​នាក់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ មាន​ការដឹកនាំ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក គឹម ឆេង​ប៊ុន ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ​វៀតណាម ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ជា​លទ្ធផល​ពិនិត្យឃើញ​៖ ជនជាតិ​វៀតណាម សរុប​ចំនួន​៥​នាក់​(​ស្រី​១​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×