Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​រាលដាល​ថា​និស្សិត​ប៉ា​គី​ស្ថាន​ម្នាក់​ត្រូវ​ព្រួត​​វាយ​​រហូត​ស្លាប់​​នៅលើ​ដងផ្លូវ ដោយ​ឪពុក និង​បងប្រុស​មិត្តស្រី​ខ្លួន​ជនជាតិ​ចិន គឺជា​រឿង​មិន​ពិត ចុះ​អ្វី​វិញ​!?

spot_img

​កាលពី​ចុង​សប្ដាហ៍​នេះ វីដេអូ​ឃ្លី​ប​មួយ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅលើ WeChat និង Twitter ដែល​អះអាងថា បុរស​បរទេស​ម្នាក់​ត្រូវបាន​គេ​វាយ​រហូត​ស្លាប់ នៅតាម​ដងផ្លូវ​មួយកន្លែង​ក្នុងប្រទេស​ចិន ដោយ​ឪពុក និង​បងប្រុស​របស់​មិត្តស្រី​របស់គាត់​ដែល​មិន​ពេញចិត្ត ។​

​វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​លើកដំបូង ដោយ​អ្នកកាសែត​ប៉ា​គី​ស្ថាន​ឈ្មោះ Ali Arif នៅលើ Twitter ហើយ​បាន​អះអាង​បង្ហាញ​ពី​ការសំលាប់​និស្សិត​ជនជាតិ​ប៉ា​គី​ស្ថាន​ឈ្មោះ Usama Ahmad Khan ដែល​កំពុង​បន្ត​ការសិក្សា​នៅ Shenyang ខេត្ត Liaoning ។ នៅក្នុង​វីដេអូ​ដ៏​រន្ធត់​មួយ Usama អាច​ត្រូវបាន​គេ​មើលឃើញ​កំពុង​ដេក​ផ្កាប់មុខ នៅលើ​ផ្លូវ​ថ្មើរជើង​ឆ្លងកាត់​មួយ និង​ត្រូវបាន​គេ​វាយដំ​ដោយ​មនុស្ស​ប្រុស​២​នាក់​ពោរពេញ​ដោយ​កំហឹង ខណៈពេលដែល​ស្ត្រី​ម្នាក់​ស្រែកយំ ហើយ​ហាក់ដូចជា​ព្យាយាម​បញ្ឈប់​ការវាយដំ​ដ៏​ឃោរឃៅ​នោះ ។​

​នៅក្នុង​វីដេអូ​រយៈពេល ៣៧ វិនាទី អ្នក​ថ្មើរជើង និង​អ្នកបើកបរ​មួយចំនួន ត្រូវ​បានឃើញ​ឆ្លងកាត់​កន្លែងកើតហេតុ ប៉ុន្តែ ពុំបាន​ឈប់​ជួយ​អន្តរាគមន៍​ទេ ។​

​បន្ទាប់​វីដេអូ​នេះ បាន​រីក​រាលដាល​នៅលើ Twitter និង WeChat វា​បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ក្នុងចំណោម​ក្រុម​ជនបរទេស​នៅក្នុង​ប្រទេស​ចិន ដោយ​មនុស្ស​ជាច្រើន​បាន​លើក​រឿងរ៉ាវ​ស្ថិតនៅ​ពីក្រោយ​ឃ្លី​ប​នេះ​ជាការ​ពិត ។​

​ទោះយ៉ាងណា កាលពី​ថ្ងៃ​ច័ន្ទ ការិយាល័យ​បរទេស​របស់​ប៉ា​គី​ស្ថាន បានធ្វើ​ការអះអាង​ដោយ​និយាយថា មនុស្ស​នៅក្នុង​វីដេអូ​នេះ គឺ​ពុំមែន​ជា Usama Ahmad Khan ទេ ដោយ​ពួកគេ​បាន​ពន្យល់ថា Usama បាន​ស្លាប់​ជំនួស​ឲ្យ​ករណីនេះ​តាមរយៈ​ការធ្វើអត្តឃាត​ខ្លួនឯង​នៅ Shenyang ទីកន្លែង​ដែល​គាត់​កំពុង​សិក្សា​នៅ​សកលវិទ្យា​ល័យ Shenyang Jianzhu ។​

​ការិយាល័យ​នេះ​បាន​ប្រាប់​សារព័ត៌មាន​ថា​៖ «​មិនយូរប៉ុន្មាន​នៅពេល​ទទួលបាន​ព័ត៌មាន​នេះ ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ប្រទេស​ចិន បានប្រគល់​ភារកិច្ច​នេះ​ទៅ​ឲ្យ​មន្ត្រី​ស្ថានទូត​ម្នាក់ ចុះទៅ​កាន់ Shenyang ។ នៅក្នុង Shenyang គាត់​បាន​ជួប​និស្សិត​ជាច្រើន ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផងដែរ ។ ក្នុង​កិច្ចការងារ​នេះ គាត់​នៅតែ​ពុំ​អាចទាក់ទង ទៅកាន់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​នោះទេ​» ។​

«​វីដេអូ​ដែល​បាន​រីក​រាល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ គឺ​ពុំ​ត្រឹមត្រូវ​ទេ ឬ ក៏​ពុំមាន​ជា​លោក Usama ដែរ ។ យើង​ក៏បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ធ្វើការ​ចុះផ្សាយ​ដោយ​ការប្រុងប្រយ័ត្ន ចំពោះ​ករណីនេះ ដើម្បី​ជៀស​វា​ការយល់ច្រឡំ និង​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទៀត​ទៅ​» ។​

​ដូច្នេះ ប្រសិន​វីដេអូ​នេះ មិនមែនជា​ជនបរទេស​ត្រូវបាន​សម្លាប់​ដោយ​ឪពុក និង​បងប្រុស​ពោរពេញ​ដោយ​កំហឹង របស់​មិត្តស្រី​ចិន​របស់គាត់​ទេ តើ​ក្នុង​វីដេអូ​នេះ​ជា​ករណី​អ្វី​ផ្សេង​? ។ យោងតាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក វីដេអូ​នេះ​បានកើត​ចេញពី​ហេតុការណ៍​មួយ ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង Fujian នៃ​ខេត្ត Shishi ទីកន្លែង​ដែល​ស្ត្រី​ម្នាក់ បងប្រុស​២​នាក់​របស់​នាង និង​ប្តី​របស់​នាង ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើ​ទង្វើ​ហិង្សា​នេះ​នៅលើ​ដងផ្លូវ​ប៉ុណ្ណោះ ។​

​បុរស​ដែល​ដេក​នៅលើ​ដី ត្រូវបាន​គេ​និយាយថា ជា​ប្តី​របស់​ស្ត្រី​ម្នាក់​ដែល​បាន​បញ្ចេញ​កំហឹង បន្ទាប់ពី​ប្រពន្ធ​របស់គាត់​បាន​ប្រាប់ថា នាង​នឹង​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់​នាង​វិញ ហើយ​កំពុងកាន់​កាំបិត​មួយ ។ រីឯ​មាន​របួស​អ្វី​ផ្សេងៗ ពុំមាន​នរណាម្នាក់​ត្រូវបាន​រាយការណ៍​ថា​ត្រូវបាន​សម្លាប់​នៅក្នុង​ករណីនេះ​ដែរ ហើយ​គ្រួសារ​នោះ​ហាក់​បាន​ផ្សះផ្សារ​គ្នា​ហើយ ។​

​ចំណែក​អ្នកកាសែត​ប៉ា​គី​ស្ថាន​ដែល​បាន​ចែកចាយ​វីដេអូ​នេះ​រីក​រាល​ដំបូង ឥឡូវនេះ បាន​លុបចោល​វា​ហើយ ប៉ុន្តែ ពុំបាន​ចេញមុខ​សុំទោស ឬ ទាមទារ​ដឹង​ព័ត៌មាន​បន្ថែម​អំពី​ការស្លាប់​របស់ Usama ទេ ។ ទោះយ៉ាងណា វីដេអូ​បង្ហាញ​បុរស​២​នាក់​ព្យាយាម​សម្លាប់​បុរស​ម្នាក់ទៀត នៅតែ​បន្ត​រីក​រាលដាល​នៅក្នុង​ប្រទេស​ចិន ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ shanghaiist)​

spot_img
×