Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​និយាយ​លែងចេញ​! លោក ហេ​រ៉ូ ដាក់​រាង​ជ្រុល​ងងឹតមុខ ក៏​ប្រាស់ដេក​មួយភាំង​ក្នុង​រថយន្ត​អែប​ចិញ្ចឹម​ផ្លូវ មានអី ភ្ញាក់​ដឹងខ្លួន​ស្វាង​ចែស ព្រោះតែ​…(​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជំនួស និង​អាណិតអាសូរ​ជាខ្លាំង ដែល​ពិធីករ​ម្នាក់​ពូកែ​លេងសំដី ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លោក ហេ​រ៉ូ បាន​ជួប​រឿង​ដ៏​ស៊យ​ផ្ទួនៗ​២​ឆ្នាំ​ឌុប ត្រូវបាន​ពួកចោរ​លួច​លុយ​អស់​រាប់ពាន់​ដុល្លារ ហើយ​លើក​ទី​២​នេះ ពួកវា​បានគាស់​ទ្វា​រថយន្ត​របស់គាត់ លួច​យក​កាបូបដៃ (​ប្រភេទ​កន្តៀត​) ដែលមាន​លុយ​ជាង​១​ម៉ឺន​ដុល្លារ និង​ទូរស័ព្ទដៃ​២​គ្រឿង កាល​វេលាយប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ចំណុច​មុខ​វិទ្យាល័យ​បឹងត្របែក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​បើតាម​រយៈ​ការ Live វីដេអូ ក្នុង​ទឹកមុខ​ដ៏​ស្រ​ងោ​ត​ស្រងាត់ សុំ​ចិត្ត​បងប្អូន​ជួយ​ស៊ែរ​ករណី​របស់លោក​ទុក​ធ្វើជា​បុណ្យ លោក ហេ​រ៉ូ បាន​និយាយ​រៀប​រាប់ទាំង​ក្តុកក្តួល​ថា លោក​មិនមែន​បាត់​តែ​លុយ​ទាំង​១​ម៉ឺន​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ប៉ុណ្ណោះ​ទេ គឺ​លោក​បាត់បង់​អស់ហើយ​ឯកសារ​សំខាន់ៗ​មានដូចជា​៖ លិខិតឆ្លងដែន ប័​ណ្ឌ​បើកបរ កាត​គ្រី​ឡាន និង​សៀវភៅ​ធនាគារ​ជាដើម ។ ហេតុនេះ ប្រសិនជា​បងប្អូន​ណា លោក​ប្រទះឃើញ​កាបូប​ម៉ាក LV (​តូច និង​ធំ​) ក៏ដូចជា​ឯកសា​សំខាន់ៗ​ផ្សេងៗ​ក្រែងលោ​លោក​ចោរ​ទម្លាក់ចោល​ដូចដែល​លោក​បាន​រៀបរាប់​នេះ សូមមេត្តា​ជួយ​ប្រគល់​ឲ្យ​គាត់​វិញ​ផង ។​

​ពិធីករ​ពហុ​អត្ថាធិប្បាយ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ ក៏បាន​សំណូមពរ​ដល់​ម្ចាស់​កន្លែង​បញ្ចាំ​ដទៃ សូមកុំ​ទទួលយក ប្រសិន​មាន​ជនណាម្នាក់​យក​កាត​គ្រី​រថយន្ត​ដែលជា​របស់លោក​ទៅ​បញ្ចាំ​យកលុយ​នោះ ។​

​ក្នុងករណី​ដ៏​មហា​ស៊យ​នេះ លោក ហេ​រ៉ូ ក៏បាន​បញ្ជាក់​ឲ្យ​បងប្អូន​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកចោរ​អាច​គាស់​កាបូប​លុយ​របស់​បាន​ដោយ​សុវត្ថិភាព​បែបនេះ គឺ​ដោយសារតែ​លោក​បាន​ទៅ​ចូលរួម​កម្មវិធី​គេ ហើយ «​ដាក់​» រាង​ជ្រុល​លើស​ចំណុះ ហើយ​នៅពេល​វិល​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​មាន​អារម្មណ៍​ងងឹតមុខ​បើក​ទៅមុខ​មិន​រួច លោក​ក៏​ឈប់​រថយន្ត​អែប​ចិញ្ចើមផ្លូវ ស្ថិត​នៅមុខ​វិទ្យាល័យ​បឹងត្របែក ដើម្បី​សម្រាក​ឲ្យ​ស្វាង ។ ប៉ុន្តែ នៅពេល​ដេក​ក្នុង​រថយន្ត​មួយភាំង ស្រាប់តែ​ភ្ញាក់​ដឹងខ្លួន​ស្វាង​ចាស​តែម្តង ព្រោះតែ​កាបូប​ផ្ទុក​លុយ​ជាង​១​ម៉ឺន​ដុល្លារ និង​ឯកសារ​សំខាន់ៗ​ជាច្រើន ត្រូវ​ពួកចោរ​លួច​យកទៅ​អស់​គ្មាន​សល់ ៕ ដោយ​៖ ឧ​ត្ត​ម​

​ចង់ដឹង​លម្អិត សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

spot_img
×