Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ បង្កើត​ភូមិ​ស គ្មាន​គ្រឿងញៀន រវាង​ភូមិ​អូរ​អន្លក់​និង ភូមិ​សន​ស៊ុម​

spot_img

បាត់ដំបង ៖ កម្ពុជា​- ថៃ បាន​សហការ​រៀបចំ​បង្កើត បាន​ភូមិ​ស​គ្មាន​គ្រឿងញៀន​ចំនួន​៥​ហើយ គឺ​នៅ​ខេត្ត​ស្ទឹងត្រែង ចំនួន​២​ភូមិ និង​ខេត្ត​ព្រះវិហារ ចំនួន​បី​ភូមិ ហើយ​នៅពេលនេះ​ភាគី​ទាំងពីរ​បាន​សិក្សា​រួម​គ្នា ពិភាក្សា​បង្កើត​ភូមិ​ស គ្មាន​គ្រឿងញៀន រវាង​ភូមិ​អូរ​អន្លក់​និង ភូមិ​សន​ស៊ុម​។​

​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមការងារ​កម្ពុជា​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​ក្រុមការងារ​ថៃ ដឹកនាំ​ដោយ​លោក​ចា​រ៉ែ ប៉ុក​ប៉ា ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​ការងារ​គ្រឿងញៀន​ថៃ​ប្រចាំ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង​(​កម្ពុជា​) និង​តំណាង​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿងញៀន​ថៃ​តំបន់​២ អាជ្ញាធរ​ភូមិ​សន​ស៊ុម ស្រុក​សយ​ដាវ ស្រុក​ប៉ុង​ណាំ​រ៉ង ខេត្ត​ចាន់​បុរី (​ថៃ​) ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នេះ​នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរឿង ខេត្ត​បាត់ដំបង​។​

​លោក ឧត្តមសេនីយ៍ឯក ហួត សុ​ផល្លី បាន​មានប្រសាសន៍ថា ការរៀបចំ​ភូមិ​ស​គ្មាន​គ្រឿងញៀន នៅតាម​ព្រំដែន គឺ​ទទួលបាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ថៃ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​(​កម្ពុជា​) ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​(​ថៃ​)​។​

​ក្នុងឱកាស​នោះ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រសាសន៍ថា ភូមិ​ស គ្មាន​គ្រឿងញៀន គឺ​ជា​ភូមិ​គ្មាន​ការដាំដុះ រក្សាទុក ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន និង​ជា​របាំង​ដ៏​រឹងមាំ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ។​

​លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បាន​ថ្លែងបន្តថា ការរៀបចំ​យន្តការ​ភូមិ​ស គ្មាន​គ្រឿងញៀន​គឺ​រៀបចំ​ឲ្យមាន មាន​កន្លែង​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ជា​សះស្បើយ​ពី​ភាព​ញៀន មាន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ ឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ទប់ស្កាត់​ការ​ចរាចរណ៍​ប្រើប្រាស់​គ្រឿងញៀន​ពិសេស​ក្មួយៗ ដែល​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ឆ្ងាយ អាជ្ញាធរ​-​មន្ត្រី​អនុវត្ត​ច្បាប់ មាន​សមត្ថកិច្ច​ជួយ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ អ្នក​មិន​ទាន់​ប្រើប្រាស់ បាន​យល់ដឹង​ដោយ​មិន​ទៅជិត​ប៉ះពាល់​គ្រឿង​ញៀន និង​ជម្រុញ​អ្នកប្រើប្រាស់ ឲ្យទៅ​ទទួល​យក​សេវា​ព្យាបាល នៅតាម​មណ្ឌល​សុខភាព ក្នុង​ឃុំ​ដោយ​មិន​គិតថ្លៃ​។​

​លោក​ចា​រ៉េ ប៉ុក​ប៉ា ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​ការងារ​គ្រឿងញៀន​ថៃ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ការចូលរួម​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន គឺ​ជា​កម្លាំង​ដ៏​សំខាន់ ធ្វើឲ្យ​ភូមិ​ឃុំ​របស់​យើង​ក្លាយជា​ភូមិ​ស​គ្មាន​គ្រឿងញៀន​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×