Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! បុរស​ម្នាក់​យក​ពស់វែក​ចូល​បន្ទប់​សណ្ឋាគារ ដើម្បី​គំរាម​រំលោភ​នារី​​ម្នាក់​បានសម្រេច ប៉ុន្តែ ចុងក្រោយ ត្រូវ​ដេក​ស្អាត​ដោយសារ​… (វីដេអូ)

spot_img

​​យោងទៅតាម Miaopai ស្ត្រី​ម្នាក់​បានដាក់​ពាក្យ​ប្តឹង​ប៉ូលិស ដោយ​ប្រាប់​ពួកគេ​នូវ​រឿង​ចម្លែក​មួយ បន្ទាប់ពី​បុរស​ម្នា​ក់បាន​នាំយក​ពស់វែក​ចំនួន​៣​ក្បាល ចូលទៅ​បន្ទប់​សណ្ឋាគារ ហើយ​បាន​សុំ​នាង​រួមភេទ​ជាមួយ ប៉ុន្តែ នៅពេលដែល​នាង​បដិសេធ គាត់​ក៏បាន​គំរាម​នាង​ដោយ​និយាយថា គាត់​នឹង​ឲ្យ​ពស់​នោះ​ខាំ​នាង ។​

​ដោយ​ពុំមាន​ជំរើស​អ្វី​ផ្សេង ស្ត្រី​រូបនោះ​ក៏បាន​យល់ព្រម​តាម​ការទាមទារ​របស់​គាត់ ហើយ​គាត់​បាន​រំលោភ​នាង​តែម្តង ។ បន្ទាប់ពី​នោះមក​គាត់​បាន​ទៅ​បន្ទប់ទឹក​របស់​សណ្ឋាគា​រ និង​បាន​ត្រាំ​នៅក្នុង​អាង​ងូតទឹក ខណៈ​លេង​ជាមួយ​សត្វ​ពស់​ដែល​បាន​ងាប់​របស់គាត់ ។ រំពេច​នោះ គាត់​បាន​ស្រែ​ករក​ស្ត្រី​នោះ ហើយ​បាន​ប្រាប់​នាង​អោយ​ចាក​ចេញពី​បន្ទប់ នៅពេលដែល​គាត់​ត្រូវបាន​ពស់​មួយ​ក្នុងចំណោម​នោះបាន​ខាំ​គាត់ ។​

​ទោះយ៉ាងណា គាត់​បាន​ប្រាប់​នាង​មិន​ឲ្យ​ទូរស័ព្ទ​ប្រាប់​ប៉ូលីស ឬ ស្វែងរក​ការព្យាបាល​ពី​ពេទ្យ​ទេ ។ ប៉ុន្តែ ផ្ទុយទៅវិញ ស្ត្រី​រងគ្រោះ​បាន​ចាក​ចេញពី​សណ្ឋាគារ​តាម​តាក់ស៊ី និង​សំដៅ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស​ ដើម្បី​ប្តឹង​ករណី​គាត់​រំលោភ​នាង ។ នៅពេល​ប៉ូលីស​មកដល់ ពួកគេ​បាន​រកឃើញ​បុរស​នោះ​ដេកស្លាប់​បាត់ទៅហើយ ដោយ​រង​ពឹ​ស​របស់​ពស់ ហើយ​ពួកគេ​ក៏បាន​ចាប់បាន​ពស់​ទាំងអស់​៣​ក្បាល ដែល​នៅតែ​ស្ថិតក្នុង​បន្ទប់ ។ បច្ចុប្បន្ន ពួកគេ​កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ worldofbuzz)

spot_img
×