Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ហ៊ុន ស៊ី​ណាត និយាយថា នាង​ខ្ញុង​និយាយ​កំពង់សោម​ថ្លៃ ដូច​គ្មាន​រឿង​អី​ខុស​ផង​

spot_img

​ភ្នំពេញ ៖ ពាក់ព័ន្ធ​រឿង​នៅ​កំពង់សោម លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេជោ បាន​និយាយថា កុំ​បង្ហូរទឹកភ្នែក​ធ្វើ​ស្អី​នាង​ខ្ញុង​អើយ នាង​មិន​ខុស​ផង ហើយ​ត្រូវតែ​ហ៊ាន​បញ្ចេញយោបល់ មិនមែន​ទើបតែ​នាង​ខ្ញុង និយាយ​ឯណា គេ​ឃើញ​ថា​ថ្លៃ​មែន​នេះ​។​

​លោកស្រី​ហ៊ុន ស៊ី​ណាត បាន​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នេះ​ថា “​ខ្ញុំ​គិតថា​នាង​ដូច​គ្មាន​រឿង​អី​ខុស​ផង​ទេ មនុស្ស​បញ្ចេញយោបល់ គេ​និយាយថា​ថ្លៃ គ្រប់​តែ​គ្នា​យូរ​ហើយ​។ មិនមែន​ទើបតែ​នាង​ខ្ញុង និយាយ​ឯណា នាង​លឹ​តាម​គេ តែ​ដល់​ពេល​ទៅដល់​ជួប​វា​ថ្លៃ មែន​នាង​ថា​មាន​ខុស​អី​។ ខ្ញុំ​ក៏​ទៅ​ឃើញ​ថា​ថ្លៃ​មែន​នេះ សូម្បី​តែ​កន្លែង​អង្គុយ តាម​មាត់សមុទ្រ​ចិន ជួល​យក​អស់​ដែរ ខ្ញុំ​បាន​សួរ​ទៅ​ម្ចាស់​តូប​ចិន ជួល​ទុកចោល​។ នាង​និយាយ​ការពិត​ទៅ​ចាប់កំហុស​ស្អី​! បើ​វា​ថ្លៃ​មែន​នោះ ។ ខ្ញុំ​គាំទ្រ​នាង​ហ៊ាន​និយាយ​ការពិត ខ្ញុំ​ស្រឡាញ់​មនុស្ស​ឃើញ ម៉េច​និយាយ​អញ្ចឹង អត់​ដែល​ស្គាល់​នាង​ទេ កុំ​បង្ហូរទឹកភ្នែក​ធ្វើ​ស្អី​នាង​មិន​ខុស​ផង​នោះ “៕ ​ដោយ​ ៖ រចនា

spot_img
×