Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​កិច្ចប្រជុំ​នេះ រៀបចំ​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។​ ​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​កិច្ចការ​មួយចំនួន នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ក្នុងពេល​បច្ចុប្បន្ន​។ ហើយ​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​នោះ គឺ​ជជែក​ទាំង​ផល​វិជ្ជមាន និង​ផលប៉ះពាល់​ខ្លះ ដែល​នាំ​កើត​មាន​ការ​មាន​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​មហាជន​មួយចំនួន​ផង​។ ក្នុង​នោះ​ដូចជា​៖ ការរិះគន់​ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ដើម​។​

ករណីនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាល​ខេត្ត​ចាត់​ទុក​ពី​ដំណើរការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ដា បាន​ផ្តល់​សារៈសំខាន់​ចាំបាច់ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សង្គមជាតិ​និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​។ ជា​ពិសេស​ជាង​នេះ គឺជា​ជោគជ័យ​ក្នុង​ការអនុវត្តន៍​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ដោយឡែក ចំពោះ​បញ្ហា​អសកម្ម​មួយចំនួន​រួមមាន​ ៖ ផលប៉ះពាល់​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​បរិស្ថាន​ជាដើម ឯកឧត្តម យន្ត មីន អភិបាលខេត្ត ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​បង្កើន​កម្ម​ភាព​ការងារ ក្នុង​ការដោះស្រាយ​បញ្ហា ដែល​​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​។​

​ចំពោះ​បញ្ហា​ខ្លះទៀត ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម យន្ត មីន បញ្ជាក់ថា អាជ្ញាធរ​ត្រូវ​តែ​យក​ច្បាប់​មក​អនុវត្តន៍ ជន​ណា​ប្រព្រឹត្ត​បទល្មើស ទោះ​ជនបរទេស ឬ​ជាតិ​សាសន៍​ណា​ក៏​ដោយ ដាច់ខាត​ត្រូវតែ​ចាប់​បញ្ជូន​យកទៅ​ផ្តន្ទាទោស ។​

​ព្រម​ជាមួយគ្នានេះ រាល់​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ពាកព័ន្ធ​ទាំងអស់ រួម​ទាំង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ខិតខំ​ធ្វើ​កិច្ច​ការងារ ឱ្យបាន​ឆាប់ ដើម្បី​ផ្តល់​សេវា​ផ្សេងៗ ជូន​ពលរដ្ឋ ឱ្យស្រប​តាម​ការ​ស្នើសុំ របស់​ប្រជាពលរដ្ឋ​៕​ ដោយ ៖ ដែន សីមា

  

spot_img
×