Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធ​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ ១៣​វិច្ឆិកា លើក​ទី​៩ ឆ្នាំ​២០១៨ នៅ​ស្រុក​រំដួុល ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣​វិច្ឆិកា លើក​ទី​៩ ឆ្នាំ​២០១៨ ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​បរិវេណ​សាលា​អនុវិទ្យាល័យ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​រំដួុល ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​បណ្ឌិត​ហុក បូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល និង​លោក លោកស្រី​ជា ប្រធាន​-​អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត សិស្ស​-សិស្សានុសិស្ស​​ លោកគ្រូ​-​អ្នកគ្រូ​បងប្អូន​ប្រជា ពលរដ្ឋ សរុប​មាន​អ្នកចូលរួម​ចំនួុន ៦៩១​នាក់ ។​

​លោក​បណ្ឌិត ហុក បូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​អនុវត្ត​របស់​ក្រុម ការងារ PTWG-RWSSH និង​ដៃគូ​ពាក់ព័ន្ធ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង បាន​យល់ដឹង​និង​មាន​ពុទ្ធិការ​ទម្លាប់​អនុវត្តន៍​អនាម័យ​ល្អ ការធ្វើ​ទឹក​អោយមាន​សុ​វត្តិភាព​មុន​ពេល​បរិភោគ និង​ការសម្អាត​អនាម័យ​លំនៅស្ថាន ដែល​ធ្វើអោយ​ប្រជា​ពលរដ្ធ​មាន​សុខភាព​ល្អ និង​ជីវភា​ពធូធា​រស្រប​និង​ពាក្យស្លោក​លើកឡើងថា «​ការពារ​ប្រសើរ​ជាង​ព្យាបាល​» ។​ជាក់ស្ដែង​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ប្រមាណ ៩៩.៥០% មាន​ប្រភពទឹក​ប្រើប្រាស់ និង​គ្រួសារ​ប្រើប្រាស់​ទឹក​មាន​សុវត្ថិភាព​ចំនួន ៨៥.៣% ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨៦% មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ដែល​ក្នុងនោះ​មាន​ភូមិ​ចំនួន​២៧២ ឃុំ​ចំនួន​២០ និង​ស្រុក​ចំនួន​១​គឺ ស្រុក​ស្វាយទាប សម្រេច​បាន​បញ្ឃប់​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF) និង​បាន​ធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ។​

​បន្ទាប់​ពី​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុងឱកាស​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ ១៣​វិច្ឆិកា លើក​ទី​៩ ឆ្នាំ​២០១៨​រួចមក លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង ក៏​បាន​ថ្លែងអំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ដែល​បាននិងកំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេ ភាគី និង​ពហុភាគី ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា លើ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​នេះ​គឺជា​ការចូលរួម​ចំណែក​យ៉ាងសកម្ម និង​ផ្ដល់​ការ គាំទ្រ​ដ៏​សប្បុ​ស​ដល់​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ប្ដូរផ្ដាច់​របស់​រាជរដ្ឋាភិបាល ។​

​ជាមួយនេះដែរ​យើងទាំងអស់គ្នា ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​សម្រេច​អោយបាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់ “​ប្រជាជន ជនបទ​ទាំងអស់​និង​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ប្រកប​ដោយ​សមធ​ម៌និង​មាន​និរន្ដរភាព​នៅ​ឆ្នាំ ២០២៥” ។​

​ជា​ចុងបញ្ចប់​នៃ​កម្មវិធី​លោក អភិបាលរង​ខេត្ត ក៏​បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​បី​ប្រការ​គឺ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​អនាម័យ​ល្អ ដោយ​ប្រើប្រាស់​បង្គន់​អនាម័យ​អោយបាន​គ្រប់ៗ​ផ្ទះ និង​គ្រប់​មូលដ្ឋាន​ផង​ដែរ ៕​ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×