Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​គឺជា​តួអង្គ​យ៉ាងសំខាន់ ក្នុង​ការចូលរួម​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​

spot_img

​តាកែវ ៖ អភិបាលខេត្ត​តាកែវ​ឯកឧត្តម អ៊ូច ភា បាន​ធ្វើ​ការណែនាំ​អោយ​អាជ្ញា​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធ​ពាក់ព័ន្ធ​ទៅ​និង​ការ​ចែកចាយ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នោះទេ​កិច្ចការ​បង្ក្រាប​គ្រឿងញៀន​នេះ​ពិតជា​មិន​អាច​ទទួលបាន​ជោគជ័យ​នោះ​ទេ​។

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង ពិធី​ផ្សព្វផ្សាយ​របាយការណ៍ នព្វ​មាស ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ វិឆ្ឆិកា ឆ្នាំ ២០១៨​នេះ ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​ថ្លែងថា ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​និង​អាជ្ញាធ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ក៏​ប៉ុន្តែ​បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​នោះទេ ការងារ​នេះ​ពិតជា​មិន​អាច​សម្រេចបាន​ជោគជ័យ​នោះ​ឡើយ​។ ព្រោះ​ទន្ទឹម​និង​ការអនុវត្តន៍​ច្បាប់​និង​ការ​គាំពារ​ផ្នែក​សុខមាលភាព​សង្គម​កា​ន់​តែ​ប្រសើរឡើង វា​ចាំបាច់​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​សមាសភាព​ដែល​រួមមាន បុគ្គល​ម្នាក់ៗ ក្រុម​គ្រូ​សារ អាណាព្យាបាល សមាជិក​សហគមន៍ វិស័យ​ឯកជន ផ្នែក​សា​សាសនា​ជាដើម​។

​ឯកឧត្តម អ៊ូច ភា បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា អាជ្ញាធ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន យុវនារី សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​និង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​គ្រឿងញៀន ជា​ពិសេស​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្តតាកែវ ត្រូវ​ប្រឹងប្រែង​និង​ធ្វើ​សកម្មភាព​ឲ្យបាន​ខ្លាំង​ក្លា ដើម្បី​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​បង្ក្រាប​ការ​ផលិត ការ​ចរាចរ ការ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ខេត្ត​តាកែវ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

បើ​តាមរ​បាយ​ការណ៏​របស់​សាលាខេត្ត​តាកែវ សម្រាប់​ឆ្នាំ​២០១៨​នេះ លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន មាន​ចំនួន ៨០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ១៦៨​នាក់ ស្រី​១១​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ០២​នាក់ អនុវត្ត​តាម​ដីការ​ចំនួន ១០​ដីកា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០​នាក់ បង្ក្រាប​ករណី​ដាំ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​មាន​ចំនួន ២១​ករណី ៕ ដោយ​៖ តាកែវ​

  

spot_img
×