Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ថៃ​ចាប់បាន​មួយ​ចង្កោមធំ ទាំងប្រុស​និង​ស្រី សុទ្ធតែ​មិនទាន់​គ្រប់​អាយុ កំពុង​ធ្វើ​រឿងនេះ​ឡើង​កក្រើក​នៅក្នុង​បារ​រាត្រី​

spot_img

​មន្ត្រី​រដ្ឋបាលខេត្ត Udon Thani និង​កងទ័ព បាន​ឆ្មក់​ចូល​ហាង​មួយ នៅ​ស្រុក Muang នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​បាន​រកឃើញ​អ្នកផឹកស៊ី​មិន​គ្រប់​អាយុ​ចំនួន ១៥៩ នាក់ នៅ​ខាង​ក្នុងនោះ ។​

​ការ​ឆ្មក់​ចូល​ប្រឆាំងនឹង​បារ​រាត្រី​មួយ ស្ថិតនៅ​លើផ្លូវ Tambon Mak Khaeng នៅ​ស្រុក Muang នេះ ត្រូវបាន​ដឹកនាំ​ដោយ​អភិបាលខេត្ត Udon Thani លោក Pramote Thanyapuet នៅ​ម៉ោង ១ និង ៣០ នាទី​ព្រឹក ។ មន្ត្រី​បាន​រកឃើញថា ភ្ញៀវ​ជាច្រើន​នៅតែ​កំពុង​ផឹកស៊ី ​និងរាំ ក្រោយ​ម៉ោង​ត្រូវ​កំណត់​បិទ ១ និង​០០ នាទី ។ អាជ្ញាធរ បន្ទាប់មក​បាន​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ​សម្គាល់រ​បស់​ភ្ញៀវ​ទាំងអស់នោះ និង​បាន​រកឃើញថា ២​នាក់​ក្នុងចំណោម​ពួកគេ​មាន​អាយុ​ក្រោម ១៥ ឆ្នាំ​, ៣​នាក់​ស្ថិតក្រោម​ក្រោម​អាយុ ១៧ ឆ្នាំ និង ១៤៤ នាក់​ទៀត មាន​អាយុ​ពី ១៨ ឆ្នាំទៅ ១៩ ឆ្នាំ ។​

​លោក Thani បាន​និយាយថា ការ​ឆ្មក់​ចូល​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ថា បារ​នេះ​បានអនុញ្ញាត​ឱ្យ​មនុស្ស​វ័យក្មេង​អាយុ​ក្រោម ២០ ឆ្នាំ ចូល​ផឹកស៊ី​ខាងក្នុង​នោះ ។

​លោក​បាន​មានប្រសាសន៍ថា ម្ចាស់​បារ​នេះ​នឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ម៉ោង​បិទ​ការលក់​ភេសជ្ជៈ បន្ទាប់ពី​ធ្វើ​ល្មើស​នឹង​ច្បាប់​អនុញ្ញាតឱ្យ​ច្រើន​ម៉ោង និង​អនុញ្ញាតឱ្យ​មនុស្ស​អាយុ​ក្រោម​អាយុ ២០ ឆ្នាំ ចូលក្នុង​កន្លែង​កម្សាន្ត និង​លក់​ភេសជ្ជៈ​ដល់​អ្នក​ដែលមាន​អាយុ​ក្រោម ២០ ឆ្នាំ ។

គួរបញ្ជាក់ផងដែរ កាលពីយប់​អាធ្រាត្រថ្ងៃទី២៨ វិច្ឆិកា ប៉ូលីសក៏បានចាប់​ខ្លួន​យុវជនប្រុសស្រី​ជាង ១០០ នាក់ នាក់​ នៅក្នុង​ក្លឹប​កម្សាន្ត​មួយ​ និង​រក​ឃើញ​​គ្រឿង​ញៀន​​​​ជា​វត្ថុ​​​តាង ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ The Nation)​

spot_img
×