Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AUPP ផ្តល់ជូន​សិស្ស​ឆ្នើម​និទ្ទេស A និង B សម្រាប់​វគ្គ​សិក្សា​ថ្មី​ដែល​នឹង​ចូល​រៀន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ ដោយ​យល់ឃើញថា សិស្ស​ឆ្នើម​និទ្ទេស A និង B ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ខកខាន​មិន​បាន​ដាក់​ពាក្យសុំ​អាហារូបករណ៍​ទាន់ពេលវេលា សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) សម្រេច​ផ្តល់​ឱកាស​ជា​ថ្មី​ឱ្យ​ក្មួយៗ​មក​ដាក់​ពាក្យ​ចាប់ពីពេលនេះ​តទៅ​។ អាហារូបករណ៍​ពិសេស​នេះ ផ្តល់ជូន​សម្រាប់​វគ្គ​សិក្សា​ថ្មី​ដែល​នឹង​ចូល​រៀន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បាន​មានប្រសាសន៍ថា “​ក្នុងនាម​គ្រឹះស្ថានឧត្តមសិក្សាដ៏​កំពូល​មួយ​ក្នុង​តំបន់​និង​ដែល​មាន​ការទទួ​ល​ស្គាល់​ជា​សកល AUPP បន្ត​ជួយ​និស្សិត​ខ្មែរ​តាមរយៈ​ការផ្តល់​ការអប់រំ​ដ៏​មាន​គុណភាព​ខ្ពស់​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មុន​ស្ស​ប្រកប​ដោយស​ក្តា​នុព​ល​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ជាតិ​និង​អន្តជាតិ​។​”

​ក្រៅ​ពី​សិស្ស​ទិ​ទ្ទេស A និង B សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់​ដែល​ខកខាន​ដាក់​ពាក់​ចូលរៀន​មិន​ទាន់​ពេល​កន្លងមក ឬ​ចង់​ផ្ទេរ​ការសិក្សា​ពី​សាកលវិទ្យាល័យ​នានា AUPP​ស្វាគមន៍​ហើយ​ក្មួយៗ​អាច​មក​ទទួល​ព័ត៌មាន​លម្អិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​លេខ​ទូរ​សព្ទ​៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។ សាកលវិទ្យាល័យ AUPP មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ​២៧៨H ផ្លូវ​២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉េត្រលេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×