Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៨ មាន​ការថយចុះ ៨% ធៀប​នឹង​ឆ្នាំមុន​

spot_img

​ភ្នំពេញ​ ៖ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​បាន​បង្ហាញឲ្យឃើញថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ២០១៨​នេះ មាន​ការថយចុះ​៨% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​២​ក្នុង​ឆ្នាំ​ដដែល និង​មាន​ការថយចុះ​១០% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​៣​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ លទ្ធផល​នៃ​ការថយចុះ​នេះ​កើតឡើង​ពី​ការខិតខំ ប្រឹងប្រែង​របស់​មន្ត្រី​ទទួលបន្ទុក ដោយ​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង អស់​ក្នុងការ​ធ្វើ​យុទ្ធ នា​ការផ្សព្វផ្សាយ​ពី​ច្បាប់​ចរាច​រណ៍ បណ្ដុះបណ្ដាល ពង្រឹង​ការអនុវត្ត​ច្បាប់ យុទ្ធនាការ ពាក់មួក​សុវត្ថិភាព ការអប់រំ​តាម​សាលារៀន ការបំពាក់​ផ្លាកសញ្ញា ភ្លើង​សញ្ញា គំនូស​សញ្ញា​ចរាចរណ៍ និង​ចំណាំងផ្លាត​ជាដើម​។​

​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុវត្ថិ ភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្មា​ធិ​ការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​បង្កើន​កិច្ចសហការ ពង្រឹង​ការអនុវត្ត​ច្បាប់ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ សាធារណៈ​ពី​ច្បាប់​ចរាចរណ៍ ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ពី​ផល​លំបាក​និង​ការខាតបង់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធនាការ​ចែក​មួកសុវត្ថិភាព និង​យុទ្ធនាការ​ផ្សេងៗ​ថែម​ទៀត ដើម្បី កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ​ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖ ក្រសួង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​ធនធាន​ដើម្បី​ចូលរួម​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការសាងសង់​ផ្លូវ ពង្រីក​ផ្លូវ លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវ ដាក់ឱ្យ ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​ផ្លូវទឹក ផ្លូវដែក ជា​ពិសេស​ការអភិវឌ្ឍ​កម្មវិធី​Road Care App ដែល​អាច​ឱ្យ សាធារណជន​ថត​រូបភាព​ផ្លូវ​ជង្ហុក​សំបុកមាន់ រួច​ផ្ញើ​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ជួសជុល​បាន​ទាន់ពេលវេលា​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ និង​អំណរគុណ​ដល់​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​សហការ​យ៉ាង​ស្អិតល្មួត​កន្លងមក ក្នុង​ការកាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×