Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែ​ប៊ឺរ ទម្ងន់ 2,4Kg អាច​បំបែក​ឯកត្ត​កម្ម​ពិភពលោក របស់​ហា​វ៉ៃ​

spot_img

កសិករ​ម្នាក់​នៅ​ហា​វ៉ៃ ប្រមូល​ផល​បាន​ផ្លែ​ប៊ឺរ ដែល​ក្នុងនោះ​មាន​ផ្លែ​ប៊ឺរ​មួយ​មាន​ទម្ងន់​ដល់ទៅ 2,4Kg អាច​ក្លាយជា​ផ្លែ​ប៊ឺរ​មួយ​ធំ​ជាងគេ​ពិភពលោក​។​

Pamela Wang អ្នក​ភូម​រស់នៅ Kealakekua រដ្ឋហា​វ៉ៃ បេះ​បាន​ផ្លែ 2,4Kg ក្រោយពេល​ដែល Wang រកឃើញ​ផ្លែ​ប៊ឺរ​ដ៏​ធំ​សម្បើម​នេះ ទៅ​កាន់​ផ្សារ theo Science Alert ដើម្បី​ឲ្យ​ប្រជា​កសិករ​ក្នុង​តំបន់​នោះ​បាន​ទស្សនា​។ នៅ​ខណៈពេលដែល Wang ចែករំលែក​ផ្លែ​ប៊ឺរ​នេះក្នុង Facebook មិត្តភក្តិ​មួយចំនួន​របស់​នាង​និយាយថា នាង​អាច​បំបែក​ឯ​កត្តទ​កម្ម​ពិភពលោក Guinness ។​

Wang ក៏​សម្រេចចិត្ត​រាយការណ៍​ទៅ​អង្គការ Guinness តាម​អង្គកា​រឯក​ត្ត​ទ​កម្ម​ពិភពលោក អង្គការ​នេះ​ពុំទាន់​មាន​ឯ​កត្តទ​កម្ម “​ផ្លែ​ប៊ឺរ​ធំ​បំផុត​ទេ​” ប៉ុន្តែ​គេ​មាន​ជំពូក​ប្រជែក “​ផ្លែ​ប៊ឺរ​ធ្ងន់​បំផុត​”​។ អ្នក​ដែល​កំពុង​រក្សា​ឯ​កត្តទ​កម្ម​ពិភពលោក​ក្នុងជំពូ​ក​ផ្លែ​ប៊ឺរ​ធ្ងន់​បំផុត​នោះ គឺ Gabriel Ramirez Nahim នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែល​ផ្លែ​ប៊ឺរ​របស់​គាត់​មាន​ទម្ងន់​ដល់​ទៅ ១,៨​គីឡូក្រាម ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ ២០០៩​។​

​ប្រសិនបើ​អង្គការ Guinness បញ្ជាក់​ច្បាស់លាស់​ពី​ទម្ងន់​នៃ​ផ្លែ​ប៊ឺរ​របស់ Wang ថា​ពិតប្រាកដ​នោះ នាង​អាច​បំបែក​ឯ​កត្តទ​កម្មរ​បស់ Nahim ។​

​ប្រជា​កសិករ​នៅ​ហា​វ៉ៃ គឺជា​អ្នក​កាន់​ក្តាប់​ឯ​កត្តទ​កម្មផ្លែ​ឈើ​ធំៗ​ជាអាទិ៍ ផ្លែ​ខ្នុរ ធ្ងន់​បំផុត (៣៤,៥​គីឡូក្រាម​) ហើយ​និង​ផ្លែ​ទៀបបារាំង មាន​វិជ្ជមាឌ 60Cm និង​ប្រវែង 29Cm​។​

​ជឿថា ទឹកដី​ម​ណ្ឌ​គីរីដ៏​មាន​ជីវជាតិ និង​អាកាសធាតុ​អមណោយផល ថ្ងៃ​ណា​មួយ​បន្លែ​ផ្លែឈើ​នៅ​ទីនោះ​នឹង​អាច​សាង​ឯ​កតទ​កម្ម​ពិភពលោក​បាន ។ ប៉ុន្តែ​ទាមទារ​ត្រូវ​ឲ្យ​អាជ្ញាធរ និង​សមត្ថិកិច្ច​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដា​ក់ចាប់អារម្មណ៍​ឲ្យ​មែនទែន​៕​

spot_img
×