Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! អតីត Idol ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវ៉ាត់​២​ស្ថាប័ន ពេជ្រ ប៊ុនធឿន ក្លាយជា​មនុស្ស​ផ្សេង​ហើយ សូមជួយ​ស្រោចស្រង់​គាត់​ផង (​វីដេអូ​)

spot_img

​អតីត​កីឡាករ​ប្រដាល់សេរី​ដ៏​ល្បី​ល្បាញមួយរូប​ប្រកួត​កម្រ​ចាញ់ និង​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​២​ស្ថាប័ន នៅក្នុង​ប្រទេស​កម្ពុជា កីឡាករ ពេជ្រ ប៊ុនធឿន បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​អាណិតអាសូរ​ជាខ្លាំង បន្ទាប់ពី​បានឃើញ​គាត់​ឥឡូវនេះ​កំពុងស្ថិត​ក្នុងស្ថានភាព​ក្លាយទៅជា​មនុស្ស​ម្នាក់​បាត់បង់​សតិ​ស្មារតី ពោលគឺ​ដូចជា​មនុស្ស​ឆ្កួត​ទៅហើយ ។​

​កីឡាករ​ជើង​ខ្លាំង​ដ៏​ល្អ​គ្រប់​ផ្លែ​ស៊េរី​ជំនាន់​អតីត​កីឡាករ​លំដាប់ៗ​ដូចជា​៖ ឡឹ​ក វិល​បុល​, ចៅ ចេកអាំង​, នួន ភី​រម្យ​, ពេជ្រ អា​រុន​… ក្នុងអំឡុង​ឆ្នាំ​១៩៩៧ រហូត​ដល់ឆ្នាំជាង ២០០០​ ត្រូវបាន​ដឹងថា បាន​ធ្លាក់ខ្លួន​ក្លាយជា​អ្នក​ហៅ​ម៉ូយ​ឡាន​នៅ​ក្រុង​បាត់ដំបង បន្ទាប់ពី​បាត់​មុខ​នៅលើ​សង្វៀន​ប្រកួត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ។

អតីតកីឡាករ​​កើតចេញពី​​ក្លឹប​ «ពន្លឺ​សាមគ្គី» រូបនេះ ក្រោយមក ក៏បានដើរ​សេពគប់​មិត្ត​​​ភ័ក្តិ​ខុស​ ​និង​ក្លាយជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដ៏សកម្ម​ និង​​ត្រូវបាន​សមត្ថកិច្ច​ចាប់​​យក​​ទៅ​​​ដាក់​ក្នុង​មណ្ឌល​កែ​ប្រែផងដែរ​ ។ ​បន្ទាប់​ពី​​ចេញ​ពី​គុក​បាន​ជាង​កន្លះ​ឆ្នាំ ​ឪពុក​របស់​​អតីត​​​​កីឡាករ​​ប្រដាល់​​រូបនេះ ​​​ក៏បានកែ​ប្រែ​ជាមនុស្ស​ល្អ និង​បន្ត​​​ប្រកប​របរ​ជា​​​អ្នក​​ចាប់​​ម៉ូយ​ឡានឡើង​វិញ ។ ប៉ុន្តែ ប្រហែល​​ដោយ​សារ​​​ខ្សែ​​ជីវិត​​​របស់​គាត់​​ ពុំ​ត្រូវ​​បាន​​គេ​​លើក​​តម្កើង​​​ដូច​​ជា​​អតីត​កីឡាករ​ដទៃ និង​​ពុំ​​អាច​សម្រេច​​បាន​​នូវ​​ក្តី​​សុបិន្ត​​​ ចង់​​ក្លាយ​​​ជា​គ្រូ​​បង្ហាត់​​​ដ៏ល្អ​​ម្នាក់​​នឹង​គេ ជាហេតុ​​ធ្វើ​ឲ្យ​​គាត់​​​យ៉ុងចិត្ត​ បន្ត​ប្រើប្រាស់​គ្រឿង​ញៀន​ រហូត​​ក្លាយ​​ជាមនុស្ស​​បែប​នេះ​តែម្តង ។

​ហេតុនេះ ប្រសិន​បងប្អូន​សប្បុរ​សជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក៏ដូចជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានឃើញ​តាមរយៈ​វីដេអូ​នេះ សូម​មេត្តាជួយ​ស្រោចស្រង់​គាត់​ឡើងវិញ និង​ផ្តល់​​ការងារ​មួួយ​ដល់​គាត់​បាន​​ធ្វើ​ដូច​អតីត​កីឡាករ​ផ្សេងៗ​ផង ៕ ដោយ​៖ ឧ​ត្ត​ម​

​កិច្ចសម្ភាសន៍​រវាង លោក សាន ប៊ុនធឿន និង​កីឡាករ ពេជ្រ ប៊ុនធឿន ស្ថិតនៅ​បេនឡាន​ក្រុង​បាត់ដំបង​

spot_img
×