Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​នៅក្នុង​រោងចក្រ​ជេ​ឌី​តូ​យូ​ស៊ី​ម៉ា មកដល់​ថ្ងៃ​ទី​០៨​នេះ មាន​កម្មករ​ដួលសន្លប់​ជិត ១០០​នាក់ សារជាថ្មី​ម្តងទៀត​

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ​ធ្នូ ២០១៧ នេះ នៅ​រោងចក្រ​កាត់ដេ​មាន​ឈ្មោះ​ថា ជេ​ឌី តូ​យូ​ស៊ី​ម៉ា មាន​កម្មក​រ​កម្មាការិនី​រោងចក្រ បាន​ដួលសន្លប់​ជិត​១០០​នាក់ ជា​បន្តបន្ទាប់​ទៀត​ហើយ ដោយសារតែ​កម្មករ​ពុល​ក្លិន​ម្យ៉ាង​ដែល​សាយភាយ​នៅក្នុង​អាគារ​រោង​ច្រក ។​


​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បាន​ប្រាប់​អោយ​អ្នក​សា​រពត័​មានដឹងថា នៅ​ព្រឹក​មិញ​នេះ គឺ​មាន​កម្មករ​កម្មការិនី​ប្រមាន​ជា ៩០​នាក់ បាន​ដួលសន្លប់​នៅក្នុង​រោងចក្រ ជេ​ឌី ដដែល ដូច​កាលពី​ថ្ងៃ​ទី ០៦ អញ្ចឹង ភ្លាមៗ​នោះដែរ បន្ទាប់ពី​ទទួល​ដំណឹង​ថា កម្មករ​ដួលសន្លប់​នោះ​លោក​បាន​បញ្ជា​អោយ​កងកំលាំង រួមជាមួយ​និង​រថយន្ត​ជួយសង្គ្រោះ​ចូលមក​ដឹក កម្មករ​រោងចក្រ​ទាំងនោះ​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី ហើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ដួលសន្លប់​នេះ គឺ​បណ្តាលមកពី​ធំក្លិន​នៅ​បរិយាកាស ខាង​ក្នុង​រោងចក្រ​សាយភាយ​ពេញ​អាគារ​កាត់ដេ​ទើប​បណ្តាល​អោយ​ពួកគាត់​ដួលសន្លប់​បែបនេះ​៕ តាកែវ​

spot_img
×