Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើសុំ​ឲ្យ​ប្រតិភូ​ទីក្រុង​ឆុង​ឈីង ពិនិត្យ​លទ្ធភាព ជួយ​សាងសង់​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង ១​ខ្សែ នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​ ៖ ប្រតិភូ​ក្រុង​ឆុងឈីង​ប្រទេស​ចិន​ដឹកនាំ​ដោយ​លោ​កចូវ គី​ឈីង អនុប្រធាន​គណៈកម្មាធិកា​រ​ប្រឹក្សា​នយោបាយ​បក្ស​ប្រជាជន​ចិន ទីក្រុង​ឆុង​ឈីង បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៩​វិច្ឆិកា​នេះ​។ ជំនួប​នេះ ដោយ​ផ្តោត​សំខាន់ ទៅលើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឆុងឈីង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​និង​វប្បធម៌​។​

​លោក​ឃួង ស្រេង បាន​ថ្លែង ពី​សក្តានុពល ដែល​រាជធានី​ភ្នំពេញ​មាន ជាពិសេស​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ ដូចជា​៖​ផ្នែក​សំណង់ ទេសចរណ៍ អប់រំ ពាណិជ្ជកម្ម កសិកម្ម​ជាដើម ហើយ​រាជធានី​ភ្នំពេញ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការទទួល​អ្នកវិនិយោគ​ពី​ទីក្រុង​ឆុង​ឈីង​។​

​លោក​អភិបាល បាន​ថ្លែង​ទៀតថា​៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោ​កចូវ គី​ឈីង និង​ប្រតិភូ​នៅ​រាជធានី​ភ្នំពេញ នាពេលនេះ គឺ​បាន​បង្ហាញ​ពី​ការ​រិត​ចំណងមិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ ប្រសើរ​ក្នុងនាម​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឆុងឈីង​ជា​ទីក្រុង​សម្ពន្ធ័ភាព នឹង​គ្នា​ដែល​បាន​ចុះ​អនុស្សរណៈ ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០០៤​មក និង​ស្របពេល​នៃ​ឆ្នាំ​ខួប​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ចិន​ផង​ដែរ​។​

​លោក ឃួ​ង ស្រេង បាន​ស្នើ​ទៅ​ភាគី​ទីក្រុង​ឆុង​ឈីង ដែល​មាន​ប្រជាជន​រស់នៅ​ជាង​៣៣ លាន​នាក់ របស់​ប្រទេស​ចិន ឲ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​១​ខ្សែ របស់​រាជធានី​ភ្នំពេញ​ជា​ប្រភេទ​ជំនួយ ឬ​ប្រភេទ​B.O.T​ក៏បាន​។​

​លោក ចូ​វ គី​ឈីង បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ទីក្រុង​ឆុង​ឈីង នាពេល​បច្ចុប្បន្ន ដែល​រដ្ឋាភិបាល​ចិន​ចាត់ទុកថា ជា​កន្ទុយ​នាគ ឯ​ទីក្រុង​សៀង​ហៃ ជា​ក្បាល​នាគ ដោយ​កំណត់​យក​ទន្លេ​យ៉ាង​សេ​ធ្វើ​ជា​គោល​។ ឆុង​ឈីង ជា​ទីក្រុង​ឧស្សាហកម្ម​ដ៏ សំខាន់​មួយ​របស់​ចិន ដែល​អាច​ផលិត​រថយន្ត​បាន​ប្រមាណ​៣០​លាន​គ្រឿង ផលិត កុំព្យូទ័រ​បាន​ប្រមាណ​៦០​លាន​គ្រឿងក្នុង​១​ឆ្នាំៗ និង​ជា​ទីក្រុង​ដែល​ស្ថិតនៅ​ចំណុច​ត​ភ្ជាប់​ទៅកាន់​បណ្តា​ប្រទេស​នៅ​អាស៊ី​ផងដែរ​។​

​លោ​កចូវ គី​ឈីង ក៏បាន អញ្ជើញ​លោក​ឃួង ស្រេង ទៅធ្វើ​ទស្សនកិច្ច នៅ​ទីក្រុង​ឆុង​ឈីង ដើម្បី​ផ្លាស់​ប្តូរ​បទ ពិសោធន៍​ពី​ការអភិវឌ្ឍ​ទីក្រុង​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ លោក​ឃួង​ស្រេង បានសម្រេច​ទទួល​យក​សំណើ​នេះ ហើយ​ថា​នឹង​រៀបចំ​ជា​ប្រតិភូ​ទៅ​ទស្សនកិច្ច​អាច​ក្នុង​ខែ មករា ឆ្នាំ​២០១៩​ខាងមុខនេះ​៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×