Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បាន​ត​ភ្ជាប់​ផ្គត់ផ្គង់​អគ្គិសនី ដល់​ភូមិ​បាន​ជាង ៨៦ ភាគរយ នៅ​ទូទាំង​ប្រទេស​

spot_img

​ភ្នំពេញ ​៖ បច្ចុប្បន្ននេះ កម្ពុជា​បាន​ត​ភ្ជាប់​ផ្គត់ផ្គង់​អគ្គិសនី ដល់​ភូមិ​បាន ៨៦,៨៥ ភាគរយ និង​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាង ៧៣ ភាគរយ​ ក្នុងនោះ ADB បាន​ជួយ​កសាង​ខ្សែ​បញ្ជូន ខ្សែ​បញ្ជូន​រង ខ្សែ​ចែកចាយ​តង់ស្យុង​មធ្យម និង​អនុ​ស្ថានីយ៍​នៅតាម​បណ្តា​ខេត្ត​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បានអនុញ្ញាត​ឱ្យ​លោកជំទាវ SUNNIYA DURRANI-JAMAL នាយកធនាគារ អភិវឌ្ឍន៍អាស៊ី​(ADB) ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ទីស្តីការ​ក្រសួង​រ៉ែ​និង​ថាមពល​​នៅ ថ្ងៃ​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​នេះ លោក រដ្ឋមន្ត្រី បាន​ថ្លែង អំពី​ប្រវត្តិ​នៃ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី នៅ​កម្ពុជា ចាប់ពី​ចំណុច​លំបាក​ខ្វះខាត​គ្រប់​សព្វបែបយ៉ាង បាតដៃ​ទទេ ក្រោយ​ថ្ងៃ​រំដោះ ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត​។​

​លោក​បន្តថា ” រហូត​ដល់​សព្វថ្ងៃនេះ យើង​បាន​ត​ភ្ជាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ភូមិ​បាន ៨៦,៨៥ ភាគរយ និង​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាង ៧៣ ភាគរយ​នៅ​ទូទាំងប្រទេស​ដែល​ក្នុងនោះ​ក៏​មាន​ការចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​របស់ ADB ផងដែរ​ដែល​បាន​ជួយ​កសាង​ខ្សែ​បញ្ជូន ខ្សែ​បញ្ជូន​រង ខ្សែ​ចែកចាយ​តង់ស្យុង​មធ្យម និង​អនុ​ស្ថានីយ៍​នៅតាម​បណ្តា​ខេត្ត​នានា​ជាច្រើន​”​។​

​លោក រដ្ឋមន្ត្រី បាន​ថ្លែង​អរគុណ ADB ដែល​បាន​ផ្តល់​ទុន​ក្នុងការ​ការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ក្នុងពេល​ដែល​កម្ពុជា កំពុង​ជួប​ការលំបាក នាពេលនោះ និង​ស្នើ​សូម​ADB បន្ត​កិច្ចសហការ​ជាមួយ ក្រសួង​លើ​ការជំរុញ​ថាមពល​កកើត​ឡើងវិញ ការ បណ្តុះបណ្តាល​ធនធាន​មនុស្ស បច្ចេកទេស​ថ្មីៗ សិក្សា​រុករក​ប្រភព​ថាមពល​ថ្មី ក្រៅពី​អ្វី​ដែល​មាន​ពេល​បច្ចុប្បន្ន និង​ស្នើសុំ​ផ្តល់​ជា​ឥណទាន ក្នុង​អត្រា​ការប្រាក់​ទាប ឬ​ជា​ជំនួយ​(Grand) ដើម្បី​ពង្រីក​បន្ថែម​នូវ​ខ្សែ​បញ្ជូន ខ្សែ​បញ្ជូន​រង ខ្សែ​ចែកចាយ​តង់ស្យុង​មធ្យម និង​អនុ​ស្ថានីយ៍​ជាដើម​។​

​ជា​កិច្ច​ឆ្លើយតប លោកស្រី SUNNIYA DURRANI-JAMAL បាន ថ្លែង​កោតសរសើរ ចំពោះ​ការរីកចម្រើន លើ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា និង​រីករាយ​ពិនិត្យ​លទ្ធភាព​ជួយ ព្រម​ទាំង​នឹង​ជំរុញ​វិស័យ​ឯកជន មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×