Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​គ្រឿងញៀន នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ដែល​តម្រូវឲ្យ​ខិតខំ​រួមគ្នា ដោះស្រាយ​

spot_img

​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ របាយការណ៍​នព្វ​មាស (៩​ខែ​) របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការចូលរួម ពី​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក​ មាន ចាន់​យ៉ាដា អភិបាលរង ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ និង​តំណាង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង ញៀន រាជធានី​ភ្នំពេញ ខណ្ឌ​ទាំង​១២ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក មាន ចាន់​យ៉ាដា អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ បានមាន ប្រសាសន៍ថា បញ្ហា​គ្រឿងញៀន នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ដែល​តម្រូវឲ្យ​ខិតខំ​រួមគ្នា ដោះស្រាយ ។ លោក​អភិបាលរង បាន​ស្នើ​ឲ្យ​គ្រប់​អ្នកពាក់ព័ន្ធ គ្រប់​ជំនាញ​ទាំងអស់ នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ខណ្ឌ​១២ សង្កាត់​១០៥ ប្រកប ដោយ​ការទទួលខុសត្រូវ និង​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​។​

​ក្នុងឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​សាទរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ខណ្ឌ​១២ សង្កាត់​១០៥ ដែល​បាន​តស៊ូ​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន ពិសេស​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​ការ​ជម្រុញ​អ្នក​ញៀន​គ្រឿងញៀន ទៅ​ទទួល​ការព្យាបាល នៅតាម​មណ្ឌល​សុខភាព មន្ទីរ​បង្អែក មន្ទីរពេទ្យ​ជាតិ​ទាំងអស់​ទូ​ទាំង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ​ដែរ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែងបន្តថា បញ្ហា​គ្រឿងញៀន ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ និង​បាន​ផ្តាំផ្ញើ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​សុវត្ថិភាព​សហគមន៍ ៖ ១.​ជម្រុញ​សកម្មភាព​គណៈកម្មការ សម្របសម្រួល​ការងារព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែក​លើ​សហគមន៍ នៅ​គ្រប់​សង្កាត់​១០៥ ដើម្បី​បញ្ជូន​អ្នកញៀន ទៅ​ទទួល​យក​ការព្យាបាល នៅតាម​មណ្ឌល​សុខភាព ពេទ្យ​បង្អែក និង​មន្ទីរពេទ្យ​ជាតិ​។ ២.​ខិតខំ​កសាង​ជន​បង្គោល សម្រាប់​ការងារ​ផ្សព្វផ្សាយ ផ្តល់​ការយល់ដឹង​ទៅ​គ្រប់​គោលដៅ​ទាំងអស់ ពិសេស​គោលដៅ​ក្លឹប​កម្សាន្ត​សប្បាយ ផ្ទះសំណាក់សណ្ឋាគារ បន្ទប់​ជួល សិស្ស​អវត្តមាន​ពី​ការសិក្សា​ច្រៀន ជន​មិន​មាន​មុខរបរ​ច្បាស់លាស់ អ្នកបើកបរ និង​តំបន់​មិនទាន់​រៀបរយ ជាដើម ។​ល​។ ៣.​បន្ត​ចាត់​វិធានការ ការអនុវត្ត​វិធានការ​រដ្ឋបាល ឲ្យបាន​តឹងរ៉ឹង​អនុវត្ត​ច្បាប់​កុំ​ឲ្យ​ជនល្មើស ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស ជ្រក​ក្រោម​ស្លាក​សញ្ញា អាជីវកម្ម​គ្រប់​ប្រភេទ​។​ ៤.​សុំ​ឲ្យ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ “​បំពេញ​ការងារ​តាម តួនាទី​ភារកិច្ច កុំ​ចាំតែ​បទបញ្ជា “​។ ៥.​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការ ផ្តល់​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន ភាព​ញៀន​គ្រឿងញៀន ជា​ជំងឺ​ខួរក្បាល អាច​ព្យាបាល​បាន​៕ ដោយ​ ៖​ កូឡាប​

   

spot_img
×