Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​ព្រៃវែង​ផឹកស៊ី​ស្រវឹង​ជោក ជិះ​ម៉ូតូ​ដួល​បែក​មុខ​ស្លាប់​

spot_img

​ខេត្ត​ព្រៃវែង​ ៖ បុរស​ម្នាក់​ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោកជាំ បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បោក​ក្បាល​យ៉ាងដំណំ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​ម៉ោង ១២ ជាង​រំលងអធ្រាត្រ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​រង្វង់​មូល​វត្ត​រោងដំរី ភូមិ​លេខ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គន្ធ វុទ្ធី អាយុ ២៥​ឆ្នាំ ជា​កូន​របស់​លោក ទួន សុគន្ធ ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត​ព្រៃវែង រស់នៅ​ភូមិ​ជើង​ទឹក សង្កាត់​ជើង​ទឹក ក្រុង ខេត្ត​ព្រវែង ។ បុរស​រូប​នេះ បាន​ជិះ​ម៉ូតូ​ម៉ាក វេវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ចេញពី​កន្លែង​ផឹកស៊ី រហូត​ស្រវឹង​ជោក បណ្តាលឲ្យ​ដួល​ស្លាប់​តែ​ម្តង​៕ ​ដោយ​៖ បញ្ញា​ស័ក្តិ​

 

spot_img
×