Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ភាគ​ឦសាន នឹង​ចុះ​ត្រជាក់​ចន្លោះ​ពី​២១​ទៅ​២៩​អង្សា​សេ​

spot_img

​ភ្នំពេញ ​៖ ស្ថានភាព​សីតុណ្ហភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ ២០១៨ នឹង​ចុះ​ត្រជាក់​ក្នុង​អប្បបរមា ពី​២១-២៣​អង្សា​សេ និង​អតិបរមាពី​ ២៧-២៩ ​អង្សា​សេ នៅ​បណ្ដា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​បញ្ជាក់ថា បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ជ្រលង​សម្ពាធ​ទាប​ខ្សោយ កំពុង​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា ។ លក្ខណៈ​បែបនេះ​នឹង​ធ្វើឲ្យ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ស្ថានភាព គឺ​នៅ​បណ្តា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឱ​ឦសាន សីតុណ្ហភាព​អប្បបរមា មាន​ពី​២១​ទី​២៣​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​២៧​ទៅ​២៩​អង្សា​សេ និង សម្រាប់​បណ្ដា​ខេត្ត​ដ៏ទៃទៀត សី​តុ​ណ្ណ​ភាព​អប្បបរមា ពី​២៣-២៥​អង្សា​សេ និង​អតិបរមា ពី​២៨-៣០​អង្សា​សេ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×