Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ហ្វីលីពីន​! តុលាការ​ផ្តន្ទាទោស​ប៉ូលីស​៣​នាក់​ឲ្យ​ជាប់គុក​៤០​ឆ្នាំ ក្នុងករណី​សម្លាប់​ក្មេងប្រុស​ជំទង់​ម្នាក់​នៅក្នុង​សង្គ្រាម​គ្រឿងញៀន និង​បើកដៃ​ឲ្យ​ឡើង​ឧ​ទ្ទ​រណ៍​ទៀត​

spot_img

​តុលាការ​នៅក្នុង​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២៩ វិច្ឆិកា​) បាន​រកឃើញ​មន្ត្រី​ប៉ូលីស ៣ នាក់ បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ពីបទ​ចោទប្រកាន់​សម្លាប់​សិស្ស​ប្រុស​ម្នាក់​ដែល​ពួកគេ​ចោទថា ជា​អ្នកជួញដូរ​គ្រឿងញៀន នៅក្នុង​ជាការ​ផ្តន្ទាទោស​ដែល​មហាជន​បានលឺ​លើកដំបូង ស្ថិតក្រោម​ការបង្ក្រាប​គ្រឿង​ញៀន​ដ៏​សាហាវឃោរឃៅ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duderte ។​

​ចៅក្រម​ជំនុំជម្រះ​ក្នុង​តំបន់ លោក Rodolfo Azucena Jr. បានសម្រេច​ថា ក្រុមមន្ត្រី​ប៉ូលីស​រង​ការចោទប្រកាន់​ទាំងនេះ​បានសម្លាប់​ក្មេងប្រុស​ម្នាក់​ឈ្មោះ Kian Loyd delos Santos ក្នុងអំឡុង​ប្រតិបត្តិការ​ឆ្មក់​ចូលក្នុង​តំបន់​អនាធិបតេយ្យ​មួយកន្លែង​នៅ​តំបន់ Caloocan ក្នុង​ទីក្រុង Manila កាលពី​ឆ្នាំមុន ។

​នៅក្នុង​ការកាត់ទោស​នេះ​ផងដែរ តុលាការ​ក៏បាន​ច្រានចោល​ការអះអាង​របស់​ប៉ូលីស​ទាំងនោះ​ដែលថា ក្មេងប្រុស​អាយុ ១៧ ឆ្នាំ រងគ្រោះ​នោះបាន​បាញ់​តដៃ ខណៈពេល​រឹងទទឹង​នឹង​ការចាប់ខ្លួន​របស់​ពួកគេ ។​

​ជា​ចុងក្រោយ តុលាការ​បាន​ផ្តន្ទាទោស​ប៉ូលីស​ឈ្មោះ Arnel Oares, Jeremias Pereda និង Jerwin Cruz ឱ្យ​ជាប់គុក​ក្នុង​រហូតដល់ ៤០ ឆ្នាំ ក្នុង​ម្នាក់ៗ ដោយ​គ្មាន​ការដោះលែង​ឡើយ បើទោះបី​ពួកគេ​ឡើង​ប្តឹង​ឧទ្ធរណ៍​ក៏ដោយ ។

​ក្រៅពី​ទោស​ជាប់ពន្ធនាគារ ប៉ូលីស​ដែល​បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​ជាមួយ​ដៃ​ជាប់​ខ្នោះ និង​ពាក់​អាវយឺត​ពណ៌​លឿង​ទាំងនេះ ក៏​ត្រូវបាន​បង្គាប់​ឱ្យ​បង់​ការខូចខាត​ដល់​គ្រួសារ​ក្រីក្រ Santos ផងដែរ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ yahoo)​

spot_img
×