Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាពស្ថាប័នពាក់ព័ន្ធធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ចាប់ពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨

spot_img

ខេត្តព្រះសីហនុ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបើកធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ចាប់ពីព្រឹកព្រលឹមថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានស្ថាប័នជំនាញពាក់ ព័ន្ធជាច្រើនបានចូលរួម។

ទាក់ទិនបញ្ហានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានជូនដំណឹងខាងលើនេះ ដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរព្រលាន យន្តហោះអន្តជាតិខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ព្រមទាំងសាធារណៈជនទូទៅឱ្យបានដឹងជាព័ត៌មាន និងកុំឱ្យមានការភ័ណ្ឌច្រឡំ ឬកុំឱ្យមានការភិតភ័យ និងភ្ញាក់ផ្អើលផងដែរ។ លំហាត់សមយុទ្ធរួមគ្នានេះ បានចាប់ពីផ្តើមកាលព្រឹកថ្ងៃ សុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

មន្ត្រីរៀបចំកម្មវិធីឱ្យដឹងថា សមយុទ្ធខាងលើនេះ គឺជាលំហាត់សមយទ្ធទ្រងទ្រាយធំ សម្រាប់គ្រប់គ្រងគ្រោះអាសន្ន ដែលមានគ្រប់ អង្គភាពពាក់ព័ន្ធ កងការពារ កងសង្គ្រោះ និងគ្រប់ផ្នែក បានចូលរួមជាមួយគ្នា។

សូមអានសេចក្តីជូនដំណឹង របស់លេខាធិការដ្ឋានអាកាសចរស៊ីវិលទាំងស្រុងដូចខាងក្រោម ៖

   

spot_img
×