Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងបាត់​! សិស្សស្រី​ម្នាក់នេះ​ដាក់ចិត្ត​ប្រជែង និង​តាម​ស្រលាញ់​គ្រូបង្រៀន​ដ៏​ស្រស់​សង្ហារ​ម្នាក់ ធ្វើ​ប្តី​ទាល់តែ​បាន ចាប់តាំងពី​អាយុ​….​!!

spot_img

​នាងក្រមុំ​ម្នាក់​ឈ្មោះ Vinda Virginia កាលពី​ថ្ងៃទី​០៥ ខែតុលា បាន​រៀប​មង្គលការ​ជាមួយ​បុរស​ជាទី​ស្រលាញ់​នៃ​ជីវិត​របស់​នាង ដែលជា​អតីត​គ្រូបង្រៀន​របស់​នាង កាលពី​ជំនាន់​វ័យ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ ។ គេ​បានដឹងថា គូស្នេហ៍​ស្រលាញ់គ្នា​បើកចំហរ បាន​ជួបគ្នា​នៅក្នុង SMP Negeri 2 Tenga ក្នុង​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ។​

​យោងតាម Tribun News នាង Vinda ទើបតែ​មាន​អាយុ ១៣ ឆ្នាំ ប៉ុណ្ណោះ នៅពេល​នាង​បាន​កត់សំគាល់ឃើញ Erwin Pangaila អាយុ ២៧ ឆ្នាំ កំពុង​សរសេរ​នៅលើ​ក្តារខៀន​ក្នុង​ថ្នាក់រៀន​ផ្សេង ។ ហើយ​រូបរាង​ដ៏​សង្ហា និង​មុខមាត់​ដ៏​ស្រស់ស្អាត​របស់គាត់ បានធ្វើ​ឲ្យ​នាង​ចាប់អារម្មណ៍​ជាខ្លាំង ។​

​ក្រោយមក Vinda ក៏បាន​ជល់​មុខ​នឹង Erwin ម្តងទៀត ក្នុងអំឡុង​សកម្មភាព​កម្មវិធី​រួម​ជាច្រើន ខណៈ​គាត់​បាន​កំពុង​ស្លុង​នឹង​ការងារ​របស់គាត់​ទាំងស្រុង​នោះ ។ ដោយ​ឃើញ​យ៉ាងនេះ Vinda ក៏​រឹតតែ​បាក់ចិត្ត​ស្រលាញ់​គាត់​យ៉ាងខ្លាំង ហើយ​សូម្បី​សម្រេចចិត្តថា Erwin គឺជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​នាង​តែម្តង ។

​ការ​បន់ស្រន់​ស្ទើរ​ចង់​ផ្ទុះ​របស់ Vinda បានមក​ដល់ នៅពេលដែល Erwin ត្រូវបាន​ចាត់​ឲ្យ​មក​បង្រៀន​នៅក្នុង​ថ្នាក់​របស់​នាង​ភ្លាមៗ ។ ជាក់ស្តែង Vinda មិន​គ្រាន់តែ​ជា​ក្មេងស្រី​ម្នាក់​គត់ ដែល​ចាប់អារម្មណ៍​ទៅលើ Erwin ព្រោះតែ​រូបរាង​ស្រស់​សង្ហា​របស់គាត់​ទេ តែ​គាត់​ក៏​ធ្វើ​ឲ្យ​សិស្សស្រីៗ​ដទៃទៀត ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​ផងដែរ ។​

​បន្ទាប់ពី Vinda ព្យាយាម​សួរនាំ​លោកគ្រូ​របស់ខ្លួន​នូវ​សំណួរ​ជាច្រើន ។ ចុងក្រោយ Erwin បាន​លង់​ស្នេហ៍​ជាមួយ Vinda ហើយ​ពួកគេ​បានចាប់ផ្តើម​ណាត់​ជួយ​គ្នា​នៅក្នុង​ឆ្នាំ ២០១១ ។​

​វា​ពុំមាន​ជា​រឿង​ងាយស្រួល​នោះទេ នៅ​គ្រា​ដំបូង ព្រោះ​ពួកគេ​ត្រូវ​ដោះស្រាយ​ជាមួយ​ខ​មិន​យ៉ាងច្រើន​ពី​ពួក​អ្នក​ស្អប់ នៅ​ជុំវិញ​ពួកគេ ។ មនុស្ស​មួយចំនួន​បាន​រិះគន់​ពី​វ័យ​ខុសគ្នា​រហូតដល់ ១៤ ឆ្នាំ ខណៈ​អ្នក​ដទៃទៀត​និយាយថា វា​ពិតជា​រឿង​មិនធម្មតា​ទេ ដែល​គ្រូ​លង់​ស្នេហ៍​ជាមួយ​កូនសិស្ស ។ ទោះយ៉ាងណា មនុស្ស​ជាច្រើន​ក៏បាន​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ ហើយ​បាន​ផ្ញើ​សារ​ជូនពរ​ពួកគេ​ឲ្យ​ជួបតែ​អ្វី​ល្អៗ នៅលើ​ហ្វេ​ស​ប៊ុ​ក ។​

​ទោះយ៉ាងណា បន្ទាប់​ស្រលាញ់ និង​ស្គាល់ចិត្ត​គ្នា​អស់​រយៈពេល ៧ ឆ្នាំ ចុងក្រោយ ពួកគេ​ក៏បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅពេលនេះ ហើយ Vinda បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កដោយ​និយាយថា​៖ «Erwin គឺ​ព្រះអង្គម្ចាស់​របស់​នាង​, បុរស​ទី​១ និង​ក៏​ជា​បុរស​ចុងក្រោយ​នៃ​ជីវិត​របស់​នាង​!!» ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ worldofbuzz)​

spot_img
×