Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ដំបូង​លើ​ពិភពលោក ស្ថិតនៅលើ​…​ផ្ទៃ​ទឹក​

spot_img

​ព័ត៌មាន​ត្រូវ​បាន​ទម្លាយ​ចេញ​ឲ្យដឹងថា ទឹកដី​នៃ​ប្រទេស​អណ្តែត​លើ​ផ្ទៃ​ទឹក​នេះ ពុំ​ខុសប្លែក​អ្វី​ជាមួយនឹង​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​បច្ចុប្បន្ន​ឡើយ​។ វា​ក៏​មាន​ផ្ទះសម្បែង សណ្ឋាគារ ភោជនីយដ្ឋាន អគារ​លក់ទំនិញ​។​ល​។ ហើយ​ប្រាកដ​ណាស់​ដែល​មាន​ពលរដ្ឋ​រស់នៅ​ទីនោះ​។ នេះ​ជា​ប្រទេស​ឯករាជ្យ​មួយ​ស្ថិតនៅ​ក្រៅ​ឆ្នេរសមុទ្រ Tahiti ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ចម្ងាយ​ពី​អូស្ត្រាលី​ប្រមាណ ៤.៩០០​ម៉ា​យ៍ ហើយ​ចំណាយ​អស់​លុយ​សាងសង់​ត្រឹមតែ ១០០​លាន​ផោន​អង់គ្លេស​ប៉ុណ្ណោះ​។​

​វា​គឺជា​គម្រោង​របស់​វិទ្យា Seastanding ហើយ​អ្នក​បង្កើត​វា PayPal Peter Thiel ត្រូវបាន Polynesia បារាំង លើកឡើង​កាល​ពី​ខែ​១/២០១៧ ។​

​រដ្ឋ​អណ្តែត​ទឹក​ក្នុង​គំរោង​នេះ ជា​ការប្រមូលផ្តុំ​កោះ​តូចៗ​ចំនួន ១១៨ នា​ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ត្រូវបាន​ផ្តល់​ដី ១០០​ហិកតា (​ឯ​កតា​អង់គ្លេស​) នៅ​ឆ្នេរសមុទ្រ​បម្រើ​ឲ្យ​ការសាងសង់​។​

​គ្រោងការ​នេះ​អាច​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ខឿនសេដ្ឋកិច្ច​នា​តំបន់​នោះ​ម្យ៉ាងទៀត វា​ក៏​មាន​ភាពស្និទ្ធស្នាល​ជាមួយ​បរិស្ថាន គ្រោងការ​នេះ​ត្រូវ​បាន​បើកភ្លើង​ខៀវ ហើយ​អ្នក​អនុម័ត​អាច​ជា​ប្រទេស​បារាំង ព្រោះ​មាន​ចំណែក​ដី​មួយ​ផ្នែក​នៅ​ក្នុង​គ្រោងការ​នេះ នឹង​កែន​ប្រមូល​បាន​ដើមទុន​ដំបូង​ប្រហែល ៦០​លាន​ដុល្លារ សម្រាប់​ការសាងសង់​អគារ​មួយ​ចំនួន ដែល​មាន​ដំបូល​ត្រូវ​គ្របដណ្តប់​ដោយ​រុក្ខជាតិ រីឯ​វត្ថុ​ធាតុ​សាងសង់​ត្រូវបាន​ប្រើប្រាស់ ឫស្សី ស្រកី​ដូង ឈើ លោ​ហៈ កៅស៊ូ ដែល​កែច្នៃ​ឡើងវិញ​។​ល​។ ហើយ​ដោយសារ​តែ​ជា​ប្រទេស​អណ្តែ​លើ​ផ្ទៃទឹក​វា​ក៏​មាន​របាំង​ការពា​រ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​។ លោក Randolph Hencken នាយក​ប្រតិ​ប​តិ្តវិទ្យា​ស្ថាន Seastanding ឲ្យដឹងថា យើងខ្ញុំ​កំពុង​ស្វែងរក​នៅ​តំបន់​ទឹក​ដែល​មាន​អំណោយផល​ធម្មជាតិ យើងខ្ញុំ​ពុំ​ចង់​ចេញទៅ​កណ្តាល​សមុទ្រ​ទេ ព្រោះ​ប្រការ​នោះ​លើ​ផ្នែក​បច្ចេកទេស​អាច​ធ្វើបាន ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​សេដ្ឋកិច្ច​ឡើយ​។

​តាម​គម្រោង​ដ៏​ចម្លែក​ខុសគេ​នេះ លោក​ជឿថា វា​ពុំ​អាច​រង​ការ “​វាយប្រហារ​” ពី​មហន្តរាយ​ធម្មជាតិ​ឡើយ ហើយ​យើងខ្ញុំ​មានបំណង​កសាង​រដ្ឋាភិបាល​មួយ​នៅ​ទីនោះ តាម​គោលការណ៍​យើង​គោរព​គេ គេ​គោរព​យើង​វិញ​”៕ ចន្ទ្រា​

spot_img
×