Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិនល្អ កើត​មាន​ការយល់ច្រឡំ ។ លុយកាក់ ធ្លាក់ចុះ មិន​ត្រូវ​ឆាប់​ជឿ​សម្តី​អ្នកដទៃ ។ មនោសញ្ចេតនាគួរ​ចេះ​ការពារ​រឿង​មនោសញ្ចេតនា​របស់ខ្លួន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​រឿង​រំខាន​ចិត្ត​អ្វី​ឡើយ ។ លុយកាក់ ល្អប្រសើរ គួរ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​សកម្មភាព​បញ្ចៀស​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ពុំ​មាន​អ្វី​ខុស​ប្រក្រតី គ្រប់យ៉ាង​ដំណើរការ​រលូន ។ លុយកាក់ រង​សម្ពាធ​ហិរញ្ញវត្ថុ​ច្រើន ងាយ​រង​សម្ពាធ​ហិរញ្ញវត្ថុ​ច្រើន ងាយ​រង​ការខាតបង់​ក្នុងការ​ប្រទាញប្រទង់​លុយកាក់ ។ មនោសញ្ចេតនា គួរ​ពេញចិត្ត​នឹង​ភាព​សុខដុម​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ កើត​មាន​ការឈ្លោះប្រកែក ខ្វែង​ទស្សនៈ​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់​មិន​សមស្រប​សម្រាប់​ការ​បោះទុន​រក​ចំណេញ ។ មនោសញ្ចេតនា មិនល្អ ងាយ​មាន​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ ងាយ​កើតរឿង​វិវាទ​ក្នុង​ការងារ ត្រូវ​ចេះ​អត់ធ្មត់​សង្កត់ចិត្ត ។ លុយកាក់ ប្រយ័ត្ន​ត្រូវគេ​បោកប្រាស់ ។ មនោសញ្ចេតនា កុំ​ស្តាយ​សម្តី​អ្នកដទៃ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រកបដោយ​ភាពងាយស្រួល ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​សម្រាប់​ការ​បោះទុន​រក​ចំណេញ​បាន​ច្រើន ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រកបដោយ​ភាពងាយស្រួល ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​សម្រាប់​ការ​បោះទុន​រក​ចំណេញ​បាន​ច្រើន ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់​។​

​ឆ្នាំ​មមែ ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​លើកសរសើរ ។ លុយកាក់ មិនត្រូវ​មានៈ គួរ​ស្តាប់​យោបល់​អ្នក​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា​កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​វក ៖ ការងារ មាន​ភាពងាយស្រួល ពុំ​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំ​សមស្រប​សម្រាប់​ការ​ចែកផ្លូវ ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​តាម​ការគ្រោង​ទុក ។ លុយកាក់ ស្ថិរភាព​។ មនោសញ្ចេតនា គួរប្រើ​សម្តី​ផ្អែមល្ហែម ទោះ​មាន​រឿង​មិន​ពេញចិត្ត​ក៏ដោយ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​កុរ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​មិន​ត្រូវ​អួតអាង​លើក​តម្កើងខ្លួន ។ លុយកាក់ ចំណូល​កើនឡើង​ជា​លំដាប់ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

spot_img
×