Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយគង ទូងស្គ បាន​បន្លឺឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា ដើម្បី​អបអរសាទរ​ការដាក់ ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​

spot_img

​ភ្នំពេញ ​៖ ជយោ ព្រះរាជាណាចក្រ​កម្ពុជា​! ល្ខោនខោល ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ពិភពលោក​។ ជាមួយ​ព្រឹត្តិការណ៍​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​អបអរសាទរ​នេះ​។​

​មោទនភាព​ជាតិខ្មែរ វប្បធម៌​អរូបី​របស់​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​សម្រាប់​មនុស្សជាតិ​ទូទៅ​។​

​សូម​អបអរសាទរ “​ល្ខោនខោល​” ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​សម្រាប់​មនុស្សជាតិ​ទូទាំង​ពិភពលោក​។

​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្នូរ​វាយគង ទូងស្គ ទះ​ប៉ោត និង​គោះ​ត្រដោក បាន​បន្លឺឡើង​នៅ​គ្រប់​ទីកន្លែង ក្នុងប្រទេស​កម្ពុជា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​នៃ​ការដាក់បញ្ចូល ល្ខោនខោល ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ អរូបី​យ​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

​ល្ខោនខោល ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ក​ម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី បេ​តិក​ភ័​ណ្ឌ​ពិភព​អរូបី​យ​នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានចាត់ទុក​សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​លើកឡើងថា សមិទ្ធផល​នេះ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការពុះពារ​យ៉ាងសកម្មរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បៈករ អង្គការ សមាគមន៍ សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×