Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ឆា​ក្រៀម​មានតម្លៃ​ជិត​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​គីរីវង់ ចាប់​បាន​ខណៈ​ជនសង្ស័យ​បំរុង​ជិះ​ម៉ូតូ​រត់​ឆ្លងដែន​ចូល​ប្រទេស​ជិតខាង​

spot_img

តាកែវ ៖ កញ្ឆា​ក្រៀម​ដែល​មាន​តម្លៃ​ជាង ៧​ពាន់​ដុល្លារ មាន​ទំងន់ ២៤​គីឡូក្រាម ត្រូវបាន​កំលាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​គីរីវង់ ធ្វើការ​ស្ទាក់​ចាប់បាន កាលពី​យប់ ថ្ងៃទី ០៧ ខែ​ធ្នូ ២០១៧ នេះ នៅ​ចំណុច​ភូមិ​ចំប​កទឹម ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ ។​លោក យ៉ុក សារ៉ាត់ អធិការ​ស្រុក​គីរីវង់ បានអោយដឹងថា បន្ទាប់​ពី​បញ្ចប់​នៅ​យុទ្ធនាការ​ចុះ​ដក ដុត​កំទេច​ចោល​ដំណាំ កញ្ឆា​នៅលើ​ភ្នំ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នោះ រូបលោក​បាន​ទទួលដំណឹង​ពី​បណ្តាញ​សម្ងាត់ ថា និង​មាន​ការដឹកជញ្ជូន​កញ្ឆា​ចុះ​ពីលើ​ភ្នំ​ បម្រុង​យក​ឆ្លងទៅ​ប្រទេសជិតខាង ភ្លាម​នោះ​រូបលោក​ផ្ទាល់ បាន​ដាក់​កំលាំង​សង្ងាត់ និង​ត្រៀម​ទាំង​រថយន្ត និង​ម៉ូតូ ពួនស្ទាក់​មុខសញ្ញា​ដែល​ដឹក​កញ្ឆា​គ្រៀម​នោះ​ឆ្លងកាត់​បំរុង​យក​ចុះ​ទៅ​វៀតណាម មិន​បាន​ប៉ុន្មាន​នាទី ផង​នៅ​វេលា​ម៉ោង ជាង​៧​យប់ ក៏​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក YAMAHA TAURUS ដោយ​ដឹក​បាវ​មួយ​នៅ​លើ​ម៉ូតូ​បើកបរ​យ៉ាង​លឿន​កាត់​ពីមុខ ដោយ​មាន​ការសង្ស័យ លោក​អធិការ​បាន​បញ្ជា​អោយ​កងកំលាំង​ដែល​រងចាំ​ពួនស្ទាក់​នោះ ឡើង​ម៉ូតូ​និង​រថយន្ត​ដេញ​តាម​ប្រកិត​ពីក្រោយ​។

ក្នុងការ​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​អ្នក​ដឹក​កញ្ឆា​ក្រៀម​នោះដែរ គឺ​ជនសង្ស័យ​ដែល​នៅ​អង្គុយ​ពីក្រោយ បាន​ប្រើ​វិធីសាស្ត្រ​ដើម្បី​រំខាន​ដល់​ការបើកបរ​ដេញតាមរ​បស់​ប៉ូលីស គឺ​ជនសង្ស័យ​បាន​ជាន់​នៅ​ជ​ន្ទុ​ល​ម៉ូតូ បង្អូស​ដី​អោយ​ហ៊ុយ​ពេញ​ផ្លូវ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ប៉ូលីស​តាម​ចាប់​ទាន់​តែ​បាន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នក​ជិះ​ពីក្រោយ ហើយ​ជាន់​ជ​ន្ទុ​ល​ម៉ូតូ​ម្នាក់​រួមជាមួយ​និង​វត្ថុតាង​កញ្ឆា​ក្រៀម​ចំនួន ២៤​គីឡូក្រាម ដែល​មាន​តម្លៃ​ជិត ១​ម៉ឺន​ដុល្លា រីឯ​ក​ជនសង្ស័យ​ដែល​ជា​អ្នកបើកបរ​នោះ​បាន​រត់​ឡើង​លើ​ភ្នំ​បាត់ស្រមោល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​៕ តាកែវ​

spot_img
×