Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ប្រឆាំងនឹង​ការជួញដូរ និង​បរិភោគ​សាច់​សុនខ នៅ​កម្ពុជា​

spot_img

​ភ្នំ​ព​ញ​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​)​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត Kathrine Polak ប្រធាន​ក្រុម​សម្ព​ន្ធ័​អន្តរជាតិ​ការពារ​សត្វ (VIER PFOTEN International) និង​លោកស្រី​វេជ្ជបណ្ឌិត Martina Mayr នាយក​និង​ស្ថាបនិក​អង្គភាព​សង្គ្រោះ​សត្វ​កម្ពុជា ដើម្បី​សហការគ្នា​សម្របសម្រួល​ការងារ​ស​ត្វ​សុនខ​នៅ​ក​ម្ព​ជា ក៏ដូចជា​ជំរុញ​ការផ្សព្វផ្សាយ​ប្រឆាំងនឹង​ការជួញដូរ និង​បរិភោគ​សាច់​សុនខ​នៅ​កម្ពុជា​។ អង្គភាព​ស៊ីម៉ាក់​ចូលរួម​លើកកម្ពស់​វប្បធម៌ ប្រពៃណី និង​សីលធម៌​ស្រឡាញ់​សុនខ ទាំង​រូប​ភាពជា​សុនខ​គ្រួសារ សុនខ​បម្រើ​ការងារ​ដោះមីន ការងារ​សន្តិសុខ ជាដើម នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ ។​

​លោក ហេង រតនា បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ អង្គការ​ទាំង​២ នឹង​ជួយ​គាំទ្រ​ស៊ីម៉ាក់​ឲ្យ​រៀបចំ​សិក្ខាសាលា ថត​ស្ព​ត​អប់រំ ការងារ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទស្ស​ទសន៍ សារព័ត៌មាន និង​ការងារ​ផ្តល់​ការជួយ​ថែទាំ​សុខភាព​សត្វ​សុនខ​ជាដើម​។ អង្គភាព​ស៊ីម៉ាក់​ចូលរួម​លើកកម្ពស់​វប្បធម៌ ប្រពៃណី និង​សីលធម៌​ស្រលាញ់​សុនខ ទាំង​រូប​ភាពជា​សុនខ​គ្រួសារ សុនខ​បំរើ​ការងារ​ដោះមីន ការងារ​សន្តិសុខ​ជាដើម​។​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ក្នុង​គោលបំណង​ដើម្បី​ប្រឆាំង​ការជួញដូរ និង​ហូប​សាច់​សុនខ​នៅ​កម្ពុជា​។ ស្ថានភាព​ការជួញដូរ និង​ហូប​សាច់​សុនខ​កម្ពុជា អាច​បង្ក​ឲ្យ​មាន​បញ្ហា​៤​សំខាន់ៗ រួមមាន​៖ បាត់បង់​វប្បធម៌​ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជន​ខែ្មរ ដែល​ផ្តាំ​ត​កូនចៅ​ដោយ​ហាម​មិន​ឲ្យ​បរិភោគ​សាច់​សុនខ​ឡើយ រហូតដល់​យល់ថា ជា​ទង្វើ​នាំ​ឲ្យ​ចង្រៃ​ដល់​ខ្លួនឯង និង​គ្រួសារ​។ បើ​គ្មាន​វិធានការ​ទេ ប្រពៃណី និង​វប្បធម៌​ដ៏​ប្រពៃ​ថ្លៃថ្នូរ​នេះ នឹង​រលាយ​សាបសូន្យ​មិនខានឡើយ​។​ការបង្ក​អំពើចោរកម្ម និង​បង្ក​បទល្មើស​ផ្សេងៗ​ក្នុងសង្គម រួមទាំង​ទង្វើ​កាច​សាហាវ​បង្ក​ហិង្សា​ក្នុង​គ្រួសារ​។ មាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ មាន​ប្រភេទ​ជំងឺឆ្លង​ផងដែរ (​នេះ​បើ​យោងតាម​ការវាយតំ​លៃ មន្ត្រី​ជំនាញ​សុខភាព​មកពី​ប្រទេស​អូស្ត្រាលី ហើយ​អង្គភាព​ស៊ីម៉ាក់ នឹង​សហការ​រយៈ​២​ឆ្នាំ​២០១៩-២០២០ ជាមួយ​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន ដើម្បី​តាមដាន​ជំងឺ​សុនខ នៃ​អង្គភាព​ស៊ីម៉ាក់​) ភាព​អ​សីល​ម៌​ចំពោះ​គុណបំណាច់​សុនខ​បម្រើ​មនុស្សជាតិ​ជា​​​​ពិសេស​សុនខ​ហិត​មីន សុនខ​សន្តិសុខ (​សម្រាប់​សន្តិសុខ​គ្រួសារ និង​សាធារណៈ​) សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​ប្រឆាំង​គ្រឿង​ញៀន សុនខ​ការពារ​ព្រំដែន​ជាដើម​។​

អគ្គនាយក​ស៊ីម៉ាក់​បាន​អំពាវនាវ​ថា ពេលនេះ​ជា​ពេលវេលា​យ៉ាង​សមស្រប​សម្រាប់​ប្រជាជន​កម្ពុជា និង​អ្នកអនុវត្ត​ច្បាប់​អាច​ចូលរួម​លុបបំបាត់​ភាព​អសកម្ម​ក្នុងសង្គម​ខែ្មរ និង​រួមគ្នា​លើកកម្ពស់​ប្រពៃណី និង​សីលធម៌​សង្គម​ខែ្មរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×