Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ទៅ​មន្ត្រីនគរបាល​មិន​ត្រូវ​យក​លុយ​ពលរដ្ឋ​ពី​ការធ្វើ​លិខិតស្នាម​នានា​

spot_img

​ភ្នំពេញ ៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​ដាក់​បញ្ជា​យ៉ាង​ធ្ងន់ៗ​ទៅកាន់​មន្ត្រី​នគរបាល​រដ្ឋបាល​ទូទាំង​រាជធានី និង​នគរបាល​ទាំង​១២​ខណ្ឌ មិន​ឱ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ លើ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់ និង​លិខិត​ស្នាម​ផ្សេងៗ​នោះទេ គឺ​ត្រូវ​សហការ​ល្អ​ជា​និច្ច​ជាមួយ​ប្រជាពលរដ្ឋ​។​តែ​អ្វី​ដែល​គួរឱ្យ​សោកស្ដាយ​នេះ​ថ្មីៗ​នេះ​គេ​ឃើញ​កងកម្លាំង​ប៉ូលិសចរាចរ​បាន​ដាក់​ពង្រាយ​ពេញ​ផ្លូវកែង​និង​គ្រប់​ភ្លើងស្តប់​ឈរ​តាម​ស្តប់​និង​ផ្លូវកែង​នោះមាន​ប៉ូលិស​ខ្លះហៅ​អ្នកបើកបរ​រថយន្ត​យកលុយ​ដោយ​ចោទ​ថា​និយាយ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​ខណៈ​ច្បាប់​នៅ​មិន​ទាន់​ចូល​ជា​ធរមាន​នៅឡើយ​។ ចំណុច​សកម្ម​ជាង​គេ​នៅ​ភ្លើងស្តប់​ផ្លូវ​៥៩៨​កែង​ផ្លូវ​៣១៧ ជិត​ផ្ទះ​នាយ​ឧត្ដមសេនីយ៍​សៅ សុខា តែម្ដង​។ ខាងលើ​នេះ​ប្រហែលជា​មិនទាន់មាន​អ្នក​រាយការណ៍​ជូន​អភិបាល​រាជធានី​ឱ្យ​លោក​បាន​ដឹង​ទេ​។​

ក្នុងនោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជារ​បែបនេះ​ទៅកាន់​មន្ត្រី​នគរបាល​រដ្ឋបាល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​លិខិតស្នាម​នានា ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​ទា​លុយ​ពី​ពួក​គាត់​ដាច់​ខាត ,​ខាងលើ​នេះ​បាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

លោក​អភិបាល បានបញ្ជាក់​ថា លិខិតស្នាម ដែល​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវមាន​ដោយ​ខានមិនបាន​នោះ គឺមាន អត្ត​សញ្ញាប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត និង​លិខិត​ស្នាម​ផ្សេងៗ​ទៀត ដូចជា​សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និង​លិខិតបញ្ជាក់​ផ្សេងៗ​ទៀត គឺ​មិន​ត្រូវ​យកលុយ​ពី​ពលរដ្ឋ​ដាច់ខាត​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា បច្ចុប្បន្ន នៅតែ​មាន​ការរិះគន់ និងរ​អូរ​ទាំ​ពី​ប្រជាពលរដ្ឋ ចំពោះ​មន្ត្រី​នគរបាល​រដ្ឋបាល និង​មន្ត្រី​ចៅសង្កាត់ តែងតែ​ទា​ថ្លៃ​សេវា​ពី​ពួកគាត់ ក្នុង​ការស្នើ​សុំ​ធ្វើ​លិខិត​ស្នាម ជា​ពិសេស​ការធ្វើ​អត្តសញ្ញាណប័ណ្ឌ នេះ​ជាដើម​។ ឯក​បន្តថា មន្ត្រីនគរបាល​ទាំងអស់​ប្រយ័ត្ន​ខ្លួន​ផង ក្រែង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​ខ្លួន​ទៅ​សាកសួរ ពី​ការទា​លុយ ជា​ថ្នូរ​នឹង​ចេញ​លិខិតស្នាម​ទាំងអស់នោះ​។​

ចំពោះ​បញ្ហា​ខាងលើនេះ ក្នុង​ខែ​កក្ត​ដា​កន្លងទៅ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍​សំដៅទៅ​មន្ត្រី​នគរបាល​រដ្ឋបាល និង​មន្ត្រី​អត្រានុកូលដ្ឋាន​ទាំងអស់​ថា “​មនុស្ស​គឺ​មាន​អ្វី គឺ​មាន​អត្តសញ្ញាណប័ណ្ណ អញ្ចឹង​បើ​គេ​ត្រូវ មាន​អត្តសញ្ញាណប័ណ្ណ កុំ​រងចាំ​គេ​មកសុំ គឺ​ដល់​ម៉ោង ត្រូវ​ធ្វើឱ្យ​គេ អា​នឹង​ជា​សេវា​តម្រូវការ​។ ព្រោះ​វា​ជា​កតាព្វកិច្ច ត្រូវ​ធ្វើ​អោយ​តែ​ម្តង គឺ​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត​ជាដើម​។ សម្តេច​បាន​លើកឡើង​ទៀត​ថា ទាំងអស់នោះ ជា កតាព្វកិច្ច ដែល​ច្បាប់​បាន​ចែង​អោយ​ធ្វើ​ហើយ​។​

​ក្នុង​ពិធី​នោះដែរ លោកនាយ​ឧត្តមសេនីយ៍ ជូន សុវណ្ណ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្គាប់បញ្ជា​ធ្ងន់ៗ​ទៅកាន់​អធិការ​ខណ្ឌ​ទាំង​១២ ដែល​បាន​ចូលរួម​ប្រជុំ​កាល​ពី​ល្ងាចម្សិលមិញ នេះ​ថា “​គឺ​ដាច់ខាត​មិន​ត្រូវ​យក​កម្រៃ​សេវា​ណាមួយ ជា​ថ្នូ​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​លិខិត​ស្នាម​ផ្សេងៗ​ទៀត​នោះ​ទេ​”​។ លោក​បន្តថា សម័យនេះ ហ្វេ​សប៊ុក​គឺ​ពេញនិយ​មណាស់ បើ​មន្ត្រី​នគរបាល​ណា​យក​លុយ​គេ នោះ​គេ​នឹង​ចេញផ្សាយ​ហើយ ដូច្នេះ​ត្រូវ បំរើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​។

​​គួរ​បញ្ជាក់ដែរថា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការ បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការបញ្ឈប់​យក​ប្រាក់​ពី​ប្រជាជន​ក្នុង​ការធ្វើ​អត្តសញ្ញាណ ប័ណ្ណ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព​ជាដើម​៕ ដោយ​៖​កូឡាប​

 

spot_img
×